ខេត្តរតនគិរី ៖ បុរសជនជាតិភាគតិចម្នាក់(ជនជាតិកាចក់)បានបាត់បងជីវិតភ្លាមៗខណ:ឡើងបេះផ្លែសំរ៉ង នៅក្នុងព្រៃចៃដន្យ ធ្លាក់បាក់ជើងនិងគ្រេចចង្កេះធ្ងន់ធ្ងរពេក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នៅចំណុចភ្នំបាងកែកអូរចាស់ ភូមិសាស្ត្រភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកវើនសៃបានអោយដឹងថា ជនរងគ្រោះឈ្មោះ សាប ឡង អាយុ២១ឆ្នាំ ជនជាតិកាចក់ មុខរបរកសិករ រស់នៅភូមិឃុំកើត
ហេតុខាងលើ។មុនពេលកើតហេតុជនរងគ្រោះបាន
ឡើងបេះផ្លែសំរ៉ង តែម្នាក់ឯងហើយបានរអឹលជើងធ្លាក់ពីលើដើមសំរ៉ងក្នងកម្ពស់ជិត១០ម៉ែត្របណ្តាលឲ្យបាក់ កជើងទាំងពីរ និងបាក់ចង្កេះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ប្រភពដដែលបានអោយដឹងទៀតថាក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ លើសាកសព រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយដោយសារធ្លាក់ពីលើដើមសំរ៉ងប្រាកដមែនហើយបានប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕ ប្រាថ្នា