ព័ត៌មានទាន់ហេតុការណ៍៖

ឡើងបេះផ្លែសំរ៉ងរអឹលជើងធ្លាក់ដល់ដីបាត់បង់ជីវិត

ចែករំលែក៖

ខេត្ត​រតនគិរី ៖ បុរស​ជនជាតិភាគតិចម្នាក់​(ជនជាតិកាចក់)បានបាត់បងជីវិតភ្លាមៗខណ:ឡើងបេះផ្លែសំរ៉ង នៅក្នុង​ព្រៃ​ចៃដន្យ ធ្លាក់បាក់ជើងនិងគ្រេចចង្កេះធ្ងន់ធ្ងរពេក។
ហេតុការណ៍​នេះបានកើត​ឡើងកាលពី​វេលា​ម៉ោង១រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​នៅ​ចំណុច​ភ្នំ​បាង​កែក​អូរ​ចាស់ ភូមិសាស្ត្រ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។
​មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកវើនសៃបានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ សាប ឡង អាយុ​២១​ឆ្នាំ ជនជាតិ​កាចក់ មុខរបរ​កសិករ រស់នៅភូមិឃុំកើត
ហេតុខាងលើ។មុនពេលកើតហេតុជនរងគ្រោះបាន
ឡើង​បេះ​ផ្លែ​សំ​រ៉ង តែម្នាក់ឯងហើយបានរអឹលជើងធ្លាក់ពីលើដើមសំរ៉ងក្នងកម្ពស់ជិត១០ម៉ែត្របណ្តាលឲ្យបាក់ កជើង​ទាំងពីរ និង​បាក់​ចង្កេះ​​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​យ៉ាងអាណោចអាធ័ម។
ប្រភពដដែលបានអោយដឹងទៀតថាក្រោយកើតហេតុ​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ លើ​សាកសព រួច​បានសន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយដោយសារធ្លាក់ពីលើដើមសំរ៉ងប្រាកដមែនហើយបាន​ប្រគល់ជូន​សាច់ញាតិ ក្រុម​​គ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕ ប្រាថ្នា


ចែករំលែក៖