ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ូធី កាត់ទោសប្រហារជីវិតអ្នកសារព័ត៌មាន៤នាក់ធ្វើចារកម្មឲ្យ អារ៉ាប៊ី សាអូឌីត

ចែករំលែក៖

តុលាការរបស់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃទី១១ខែមេសាបានកាត់ទោសប្រហារជីវិតអ្នកសារព័ត៌មាន ៤នាក់ដោយចោទប្រកាន់ថាបានធ្វើចារកម្មឲ្យអារ៉ាប៊ី សាអូឌីត ទោះធ្វើឲ្យកម្លាំងទាហាន ហូធីជាច្រើនរងការវាយប្រហារសម្លាប់ពីទាហាន អារ៉ាប៊ីសាអូឌីត។
អ្នកសារព័ត៌មាន៤នាក់ដែលបានកាត់ទោសប្រហារជីវិត គឺស្ថិតនៅក្នុងចំណោមអ្នកសារព័ត៌មាន១០នាក់ ដែលក្រុមហ៊ូធីចាប់ខ្លួនដោយចោទប្រកាន់ពីបទចារកិច្ច។ អង្គការលើកលែងទោសអន្តរជាតិ AL បានអំពាវនាវដល់ក្រុមឧទ្ទាមហូធីដោះលែង ដល់អ្នកការសែតទាំង ៤រូប ខាងលើ។
សារព័ត៌មាន DAWN កាលពីថ្ងៃទី១២ ខែមេសា បានផ្សាយថា មន្ត្រីយុត្តិធម៌មួយរូបបានអះអាងថា តុលាការមួយរបស់ក្រុមឧទ្ទាមហ៊ូធី នៅយេមែនបានផ្តន្ទាទោសប្រហារជីវិតអ្នកកាសែត៤នាក់ ។ តុលាការរបស់ក្រុមឧទ្ទាមហ៊ូធី មូលដ្ឋាននៅទីក្រុង សាណា បានកាត់ទោសអ្នកកាសែតដោយចោទប្រកាន់ពីបទក្បត់ជាតិ និងធ្វើចារកម្មឲ្យអារាប៊ី សាអូឌីត ។
រដ្ឋាភិបាលយេមែនដែលទទួលស្គាល់ជាអន្តរជាតិបានថ្កោលទោសចំពោះកាត់កាត់ក្តីរបស់តុលាការក្រុមឧទ្ទាមហ៊ូធីនេះ ។ លោក Moammar Al-Eryani រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនៅលើបណ្តាញ Twitter ថា យើងថ្កោលទោសជាខ្លាំងការជំនុំជម្រះក្តីដែលមិនមានស្តង់ដារសុចរិតភាព និងយុត្តិធម៌បែបនេះ ។ អ្នកកាសែតទាំង៤នាក់ ត្រូវបានស្គាល់ឈ្មោះ Abdelkhaleq Omran, ឈ្មោះ Akram Al Walidi, ឈ្មោះ Harith Hamid និងឈ្មោះ Tawfiq Al Mansouri ៕


ចែករំលែក៖