ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀ ង ចុះបង្ក្រាបរថយន្តដឹកធ្យួ ងចំនួន៨គ្រឿងដែលក្រុមឈ្មួ ញបម្រុងដឹកឆ្លងដែនទៅប្រទេ សវៀតណាម កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី១៣ មេសា នៅចំណុចខាងលិចច្រកទ្វារព្រំដែនទ្វេរភាគីបុស្សមន ចម្ងាយ២០០ម៉ែត្រក្នុងភូមិ បុស្សមន ឃុំបុស្សមន ស្រុករំដួលខេត្តស្វាយរៀង ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា
កាលពីវេលាម៉ោង៧និង១០នាទី យប់ថ្ងៃទី១២ មេសា មានរថយន្តចំនួន៨គ្រឿង (ធំ៥គ្រឿង) បានដឹកធ្យូងមកតាមផ្លូវជា តិលេខ៣១៣ រួចចុះឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេរភាគីបុស្សមនបម្រុ ងឆ្លងដែនទៅប្រទេសវៀតណាម ។
ដោយមានមេការអ្នករត់ផ្លូវ ទៅទំនាក់ទំនងសមត្ថកិច្ចប៉ុ ស្តិ៍ច្រកទ្វាព្រំដែនសុំដឹកចេញ ក៏ប៉ុន្តែលោកមេប៉ុស្ត៍មិ នអនុញ្ញាតឆ្លងដែន នៅពេលយប់គ្មានច្បាប់អនុញ្ញាត ក៏ឲ្យត្រឡប់ក្រោយវិញ ។
ប្រភពបន្តទៀតថា ក៏ប៉ុន្តែក្រុមឈ្មួញមិនបា នថយក្រោយទេ គឺឈប់នៅតាមផ្លូវថ្នល់ក្នុ ងភូមិជិតច្រកទ្វាព្រំដែន លុះដល់ព្រឹកឡើងថ្ងៃទី១៣ មេសា ទើបសមត្ថកិច្ចកងរាជអាវុធហត្ថចុះល្បាតឃើញក៏ ឃាត់សាកសួរនិងបញ្ជូនមកកា ន់ទីញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀងដើម្បីចាត់ការ តាមនីតិវិធី។
ទាក់ទិនករណីនេះដែរ លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថបាន ឃាត់រថយន្តដឹកធ្យូងចំនួន ៨គ្រឿងដែលបម្រុងឆ្លងដែនទៅ ប្រទេសវៀតណាមដោយខុសច្បាប់ ចំពោះធ្យូងច្បាប់អនុញ្ញាត ធ្វើអាជីវកម្មបាន តែនៅក្នុងស្រុកក្នុងទ្រង់ ទ្រាយបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែនេះឈ្មួញដឹកក្នុ ងទ្រង់ទ្រាយធំ ហើយបម្រុងឆ្លងដែនទៅប្រទេស វៀតណាមដោយខុសច្បាប់ទៀតទើប បង្ក្រាប ។
ហើយធ្យូងនេះផលិតពីឈើមិនមែ នធ្យូងសិប្បនិមិត្តទេ ដូច្នេះ ការដុតធ្យូងឈើ គឺជាការកាប់បំផ្លាញព្រៃឈើ ខុសច្បាប់ ធ្វើឲ្យបាត់បង់ព្រៃឈើធម្មជា តិធ្ងន់ធ្ងរ ហើយនៅពេលមន្ត្រីជំនាញសាកសួ ររួចនិងកសាងសំណុំរឿងបញ្ជូ នទៅឲ្យរដ្ឋបាលព្រៃឈើស្វាយ រៀងចាត់ការបន្តតាមនីតិវិធី ច្បាប់។ដោយ៖យឹមសុថាន