ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យលេបត្របាក់ផ្ទះពលរដ្ឋ២ខ្នង និងបណ្តាលអោយមនុស្សម្នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅម៉ោងប្រហែល០៩: ៣០​នាទី​ ថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ​២០២០​ មាន​ករណី​អគ្គីភ័យ​ឆេះផ្ទះ​អស់​ចំនួន​០២​ខ្នង​ កេីតឡេីងនៅ​ចំណុច​ខាង​ជេីង​ឈាង​ខាង​កេីត​វត្ត​អូរត្រេះ​ ស្ថិតនៅក្រុម៣​ ភូមិ​៦​ សង្កាត់​៤​ ក្រុង​/​ខេត្ត​ព្រះសីហនុ​ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កម្លាំង អាវុធហត្ថ​ ក្រុង​ចំនួន​១០នាក់​ ដឹកនាំ​ដោយ​៖​ អនុសេនីយ៍ឯក កៅ​ សម្បត្តិ​ សហការជា​មួយ​អាវុធហត្ថខេត្ត​ ​ដឹកនាំដោយ​៖​ លោក វរ:សេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការរងខេត្ត និង​កម្លាំង​នគរបាល​ខេត្ត​ ​ចុះមកកន្លែងកើតហេតុធ្វើការពន្លត់ភ្លាមៗ។
ម្ចាស់​ផ្ទះ​ឈ្មោះ​ មុី​ លិ​ ភេទប្រុស​ អាយុ​៥២ឆ្នាំ​ មុខរបរ​បិតស្រា​ រស់នៅ​ភូមិ​ខាងលេី​ (​របួល​ស្រាល)​ បច្ចុប្បន្ន​ជនរងគ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​  ។
​ខូចខាត​សម្ភារៈ​រួមមាន​ ៖
​-​ ឡាន​ចំនួន​០១​គ្រឿង​ ម៉ាក​Camry (ឆ្លាម)​ ពណ៌​ទឹកប្រាក់​
​-​ ម៉ូតូ​ចំនួន​០១​គ្រឿង​ Honda dream ពណ៌​ខពណ៌ខ្មៅស៊េរីឆ្នា២០១៩ និង​សម្ភារៈ​មួយ​ចំនួន​ ។
 ប្រេី​ប្រាស់​ឡានទឹក​ ៖​
-​ អាវុធហ​ត្ថ ខេត្ត​ ប្រេីប្រាស់​ទឹកអស់ចំនួន១ឡាន
– អាវុធហត្ថ​ ក្រុង​ ប្រេីប្រាស់​ទឹក​អស់​ចំនួន​០១ឡា
-​ នរគបាលខេត្ត​ ប្រេីប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន​
មូលហេតុ​នៃ​ការ​ឆេះ​គឺ​បណ្ដាលមក​ម្ចាស់ផ្ទះ​ដុតទៀនធូប​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ករណីខាងលេីនេះបានរលត់ទៅវិញនៅម៉ោង១០:៣០​នាទីថ្ងៃខែឆ្នាំដដែល៕ ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖