ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមបង្ការទប់ស្កាត់មេរោគ COVID-19 គណៈកម្មការនិងអាចារ្យវត្តសហការ ជាមួយ អធិការខណ្ឌប្ញស្សីកែវដាក់កម្លាំងតាមវត្តចែកម៉ាស់ និងវាស់កំដៅ បាញ់អាកុលដល់ពុទ្ឋបរិស័ទ

ចែករំលែក៖

ភ្នំពេញ ៖ ចូលរួមបង្ការទប់ស្កាត់មេរោគ COVID-19 នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃចូលឆ្នាំដំបូងប្រពៃណីជាតិខ្មែរ គណៈកម្មការនិងអាចារ្យវត្តសហការ ជាមួយ លោកអធិការខណ្ឌប្ញស្សីកែវបានដាក់កម្លាំងតាមវត្ត ដើម្បីចែកម៉ាស់ និងវាស់កំដៅ បាញ់អាកុលដល់ពុទ្ឋបរិស័ទ ដែលអញ្ជើញមកវត្តដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា កម្លាំងអធិដ្ឋាន និងប៉ុស្តិ៍ទាំង៧ បានសហការជាមួយគណៈកម្មការតាមបណ្តាវត្ត ចុះតាមវត្ត ដោយមានវាស់កំដៅ បាញ់អាកុល និងចែកម៉ាស់ ដល់ពុទ្ធបរិស័ទដែលមកវត្តប្រគេនព្រះសង្ឃ ។ លោកបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ មានចំនួន ៥កន្លែង ។

លោក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ការដឹកនាំកម្លាំងនេះ មិនត្រឹមតែចូលរួមការពារជំងឺ កូវីដ ១៩ នេះទេ គឺដើម្បីការពារសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នូវទ្រព្យសម្បត្តិរបស់គាត់ផងដែរ ៕ ស រស្មី

 


ចែករំលែក៖