ភ្នំពេញ៖ រថយន្តឡុចស៊ីសGS300មួយគ្រឿងបេី កបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏រ៉េ ចង្កូតជ្រុលទៅបុកបង្គោលភ្លើងពេ ញទំហឹងរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកេីតឡេីងកាលពីវេលា ម៉ោង០១និង ៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃ ទី១៤ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីកន្លែងកើតហេ តុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃើញរថយន្តម៉ា កឡុចស៊ីស GS300មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3357 បើកបរក្នុងល្បឿនយ៉ាងលឿនតាមបណ្ថោ យផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើ ងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេីក៏ រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើ ងចំពេញទំហឹងបណ្តាលរថយន្តក្រឡាប់ ផ្ងារជើងខ្ចេចមួយកំណាត់មុខ និងបាក់បង្គោលភ្លើងបាក់អស់មួយដើ មរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននណាម្នា ក់រងបួសនោះទេ។ ដោយឡែកម្ចាស់រថយន្តបង្កបានរត់គេ ងខ្លួនបាត់ស្រមោល។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងកេីតហេតុ ក៏បានទាក់ទងទៅខាងជំនាញចុះមកវាស់ វែង និងយករថយន្តបង្ករទៅរក្សារទុកនៅ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេ ញ រងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ