ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ ប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដោយលោកប្រាប់ថា ជនសង្ស័យនេះ ជាមុខសញ្ញាកាច់ក ម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ ហើយស្ថិតនៅក្នុងការប្រមាញ់ ស្រាវជ្រាវ ពីកម្លាំងជំនាញរបស់លោក ត្រូវតែឃាត់ខ្លួនអោយទាល់តែបាន ដើម្បី សន្តិសុខ សុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព។
បើតាមរបាយការណ៍នគរបាលក្រុងតាខ្មៅបានអោយដឹងថា៖ កាលពីវេលាម៉ោង២៣និង៣០នាទីថ្ងែទី១៩ ខែមេសា ឆ្នាំ២០២០ មានករណីប៉ុនប៉ងលួច(កាច់កម៉ូតូ) នៅចំណុច ភូមិក្រពេីហាកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានបន្តថា៖ ក្រោមការបញ្ជាដ៏មុឺងម៉ាត់ និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ភ្លាមៗនោះសមត្ថកិច្ចបានក្តោបមុខសញ្ញាបាន ឈានដល់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងនោះរួមមាន៖
ទី១-ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
ទី២-ឈ្មោះរី ពិសិដ្ឋ ភេទប្រុស អាយុ
១៩ឆ្នាំទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកTodayពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-7915,សោរ ខ្សៀ លេខ៨រាងអក្សរL ១,ដែក៦មានចុងស្រួចសំប៉ែត ២,សោរម៉ាកVan Chnee ១, កូនសោរម៉ាកTiger ,ឧបករណ៍សម្រាប់ផ្តាច់បារី ១។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ពេលទទួលដំណឹងកេីតហេតុខាងលេី កម្លាំងប៉ុស្តិ៍ព្រែកឫស្សី បានចេញល្បាត ដល់ចំណុចខាងលេី ក៏ឃេីញជនសង្ស័យទាំង២នាក់ កំពុងតែជិះម៉ូតូងាកចុះឡេីង ដោយមានការសង្ស័យកម្លាំង បានដេញតាម ឈានដល់ឃាត់សួរនាំ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះកែវ ប៊ុន ធឿន បានទម្លាក់វត្ថុតាងចោល ។ សមត្ថកិច្ចក៏បានធ្វេីការឃាត់ជនសង្ស័យទាំង២នាក់នោះតែម្តង ជាមួយវត្ថុតាង រួចបញ្ជូនបន្តមកកាន់
អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។
សូមរម្លឹកថា៖ ជនសង្ស័យ ឈ្មោះកែវ ប៊ុនធឿន ធ្លាប់ជាប់ពន្ធនាគាររយ:ពេល១៨ខែ ពីបទលួច(កាច់កម៉ូតូ)ក្នុងឆ្នាំ២០១៣ ផងដែរ។ ពួកគេជាមុខសញ្ញា ដែលសមត្ថកិច្ចតាមប្រមាញ់ ទីបំផុតឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្ត៕ដោយ៖ស្អាង ជ័យ