ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងព្រះរាជសារ ជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ថា៖ ព្រះអង្គ មានហឬទ័យ រីករាយដោយបាន ទទួលព័ត៌មាន ថារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមអនុញ្ញាតឱ្យប្រសិទ្ធនាមផ្លូវ ២០០៤ ចាប់ពីចំណុច មហាវិថីខេមរភូមិន្ទ (ផ្លូវ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្សុី ប្រវែងប្រមាណ ៤៤៥០ម៉ែត្រ និងទទឹងប្រមាណជា២០ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជា «មហាវិថី សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល»៕ដោយ៖ សុខ ខេមរា
រឿងទាក់ទង
ឆ្លងចរន្តភ្លើងឆេះបង្គោលខ្សែភ្លើងផ្អើលពលរដ្ឋនឹងសមត្ថកិច្ច ហោរថយន្តពន្លត់អគ្គិភ័យចេញអន្តរាមន៍ទាំងយប់
2 hours ago
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
2 hours ago