ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ហង់ ជួន ណារុន ៖ ក្រសួងអប់រំ ដាក់អោយដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន ចាប់ពីថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន ដើម្បីដាក់អោយដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះតទៅ តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា សូមអោយសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន ទាំងអស់ មេត្តាយកចិត្តទុកដាក់លើវិធី ទទួលបាន ការសិក្សាពីចំងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។
សូមអាននូវ សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុងដូចខាងក្រោម៖


ចែករំលែក៖