ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច៣ខេត្តរួមគ្នាបង្រ្កាបគ្រឿងញៀនរឹបអូសថ្នាំញៀនម៉ូតូនិងទូរស័ព្ទច្រើនគ្រឿង

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យដែលបង្ក្រាបបានកាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ស្រុក​ស្ទឹង​ត្រង់​ភ្លាម​នគរបាល​៣​ខេត្ត​ គឺខេត្តកំពង់ចាម ត្បូងឃ្មុំនិង កំពង់ធំបានសហការគ្នាបន្តបង្ក្រាបករណីណី ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន១៨​នាក់​ នាថ្ងៃទី១៩ ខែមេសា​ ឆ្នាំ​២០២០​ កន្លងមកនេះ។
លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា លោកបានចាត់បញ្ជាឱ្យ កម្លាំង​ជំនាញ​ខេត្ត​ ជាមួយ​ជំនាញ​ស្រុក​ចំការលើ​ បន្ត​ទៅ​សហការ​ជាមួយ​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​ និង​ស្រុក​តាំងគោក​ខេត្តកំពង់ធំ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជីវ​ សេង​រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បីបង្រ្កាបករណីគ្រឿងញៀនបានមួយសំបុកធំ។​

កិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ១៨នាក់ ​រួម​មាន​ ៖​
១.​ឈ្មោះ​ វ៉ា​ មៀ​រ៉ា​ ហៅ​ឡា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ស្ពឺ​ក​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​
២.​ឈ្មោះ​ វ៉​ន​ វិ​ច្ជិ​កា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​បុស​ថ្លាន​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
៣.​ឈ្មោះ​ ម៉ាត់​ ហាន់​ហ្វី​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជាតិ​ខ្មែរឥស្លាម​ មាន​ទីលំនៅ​ភូមិ​ស្ពឺ​(​ក​)​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
៤.​ឈ្មោះ​ ម៉ា​ន​ ជូ​វៃ​ម៉ី​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជាតិ​ខ្មែរឥស្លាម​ មាន​ទីលំនៅ​ភូមិ​ស្ពឺ​(​ក​)​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
៥.​ឈ្មោះ​ ម៉ាត​ ម៉ា​អាត​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជាតិ​ខ្មែរឥស្លាម​ មាន​ទីលំនៅ​ភូមិ​ស្ពឺ​(​ក​)​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
៦.​ឈ្មោះ​ ខ្លា​ង​ ឃី​ង​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព​ព្រេង​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
៧.​ឈ្មោះ​ ឡោ​ ឆេ​ង​ហុង​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព​ព្រេង​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
៨.​ឈ្មោះ​ យ៉ិ​ន​ សុខ​ណា​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​វាល​ព្រះ​ ឃុំ​ទួល​សំបួរ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​
៩.​ឈ្មោះ​ មឿ​ន​ ស៊ី​ផា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ថ្នល់​បែក​លិច​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១០.​ឈ្មោះ​ វ៉​ន​ ប្រិមប្រិយ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជយោ​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១១.​ឈ្មោះ​ គ្រី​ ចាន់​នី​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជយោ​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១២.​ឈ្មោះ​ ម៉ា​ន​ ហ្វី​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជយោ​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១៣.​ឈ្មោះ​ រី​ ស៊ី​នា​ន់​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ស្ពឺ​(​ក​)​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១៤.​ឈ្មោះ​ ចាន់​ នុ​ន​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព​ព្រឹ​ង​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១៥.​ឈ្មោះ​ ប៉ូច​ ចំរើន​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ចំរើន​ផល​ ឃុំ​តា​អុង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១៦.​ឈ្មោះ​ ផ​ល្លី​ ណា​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ទួល​ស្រូវ​ ឃុំ​តា​អុង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​
១៧.​ឈ្មោះ​ ផ​ន​ លេ​ខៃ​ ភេទ​ប្រុស​អាយុ​ ៤៧​ឆ្នាំ​ជាតិខ្មែរ​ នៅ​ភូមិ​អូរ​បេង​ឃុំ​ មេសរ​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​ ជា​មុខសញ្ញា​ដោះ​លែង​ពី​ពន្ធនាគារ​ និង​ជា​មុខសញ្ញា​មាន​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​អោយ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​តុលាការ​និង
១៨.​ឈ្មោះ​ យាំ​បូ​រី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​អូរ​បេង​ ឃុំ​មេសរ​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​ អ្នក​ទាំង​ពីរ​ មក​ស្នាក់​នៅ​ភូមិ​សង្គម​មាន​ជ័យ​ ឃុំ​សូ​យោង​ ស្រុក​តាំងគោក​ ខេត្តកំពង់ធំ​។​

ជាមួយគ្នានេះដែរសមត្ថកិច្ចចម្រុះបាន​ដកហូត​វត្ថុ​តាង​មួយចំនួនរួមមាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៤កញ្ចប់ ម៉ូតូ​០៩​គ្រឿង​ និងទូរស័ព្ទ​ចំនួន​២០​គ្រឿង​។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពងចាមចាត់ការតាមច្បាប់៕ប្រាថ្នា


ចែករំលែក៖