ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន ដើម្បីដាក់អោយដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំង និងផ្សព្វផ្សាយវីដេអូបង្រៀន ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះតទៅ តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា សូមអោយសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន ទាំងអស់ មេត្តាយកចិត្តទុកដាក់លើវិធី ទទួលបាន ការសិក្សាពីចំងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។
សូមអាននូវ សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុងដូចខាងក្រោម៖