ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចាប់រំលោភកូនស្រីបង្កើតបាន២ដងបែកធ្លាយគេចខ្លួនបាត់ពីរយប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញភ្លាម

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកលំផាត់បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់រំលោភសេពសន្ថវៈលើកូនស្រីបង្កើតរបស់ខ្លួនបានសម្រេចពីរលើកបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យត្រូវជាឪពុករំលោភសេពសន្ថវៈលើកូនស្រីរបស់ខ្លួននេាះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣.៣០នាទីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២០នៅត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួនត្រូវបានឪពុកបង្កើតចាប់រំលោភសេពសន្ថវ:នៅលើផ្ទះចំនួនពីរដងមកហើយ គឺលើកទីមួយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នៅលើផ្ទះរបស់ខ្លួនបន្ទាប់មកបានចាប់រំលោភនៅលើកទីពីម្តងទៀតថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២. ៣០នាទីនៅលើផ្ទះរបស់ខ្លួនទៀត។

ប្រភពបន្តថាដោយសារ កូនស្រីទ្រាំនិងទង្វើររបស់ឪពុករបស់ខ្លួនដែលមានចិត្តតិរច្ឆានបែបនេះក៏បានប្រាប់ម្តាយរបស់ខ្លួនឱ្យបានដឹងនិងអ្នកភូមិផងដែរតែម្តង។

ប្រភពបន្តទៀតថា ក្រោយពីម្តាយជនរងគ្រោះបានដឹងរឿងនោះមកក៏ជជីកសួរទៅប្តីខ្លួនថា អែងមិចបានធ្វើទង្វើអាក្រក់ទៅលើកូនស្រីបែបនេះចឹង?(ជនសង្ស័យ) ឆ្លើយថាខ្ញុំមិនបានធ្វើចឹងនោះទេ..!។

តែក្រោយមកជនសង្ស័យឪពុកជនរងគ្រោះបានទៅប្រមូលខោអាវរួចហើយ ក៏ទាញយកពូថៅមកកាប់កូនដៃខាងឆ្វេងរបស់ខ្លួនចោលមួយទៅរួចក៏បានចាកចេញពីផ្ទះគេចខ្លួនបាត់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នោះដែរ។

ជនសង្ស័យជាឪពុកជនរគ្រោះគេចខ្លួនបានពីរយប់ក៏ឃើញបង្ហាញខ្លួនចូលមកផ្ទះវិញនៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នោះភ្លាមៗដែរក៏ត្រូវបានអ្នកស្រុកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកធ្វើការឃាត់ខ្លួនបានតែម្តង។

ជនសង្ស័យជាឪពុកឈ្មោះ អ៊ីម ពឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំខាងលើ។

ឯជនរងគ្រោះឈ្មោះ ព.ធ.ត អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករហើយត្រូវបានសមត្ថកិច្ចជំនាញរួមទាំងតំណាងអយ្យការអមសាលាដំបូងខេត្តយកមកធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្តឃើញថា ជនរងគ្រោះមានស្នាមរលាត់នៅលើទ្វារមាសពិតមែនផងដែរ។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានឃុំបណ្តោះអាសន្ន៍នៅអធិការដ្ឋាននគរបាលស្រុកលំផាត់កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២០មេសានេះដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕ដោយ​ ជីវ័ន្ត


ចែករំលែក៖