ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការកងទ័ពជើងគោក ទទួលបានការឧបត្ថម្ភរថយន្តចំនួន ១៥គ្រឿង ពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ប្រតិបត្តិការការងារប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដើម្បីធានានូវប្រសិទ្ធភាពការងាររបស់ការិយាល័យទាំង១៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក, លោកទាំង២ បានឧបត្ថម្ភរថយន្តម៉ាក Mazda BT 50 2020 ចំនួន ១៥គ្រឿងតាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីប្រតិបត្តិការការងារប្រចាំថ្ងៃឱ្យមានភាពរលូន និងប្រសិទ្ធភាពការងារជូនដល់ការិយាល័យចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។

សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដែលពិធីប្រគល់ និងទទួលរថយន្ត នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងនាយការិយាល័យទាំង១៥ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងនាយទាហានជាច្រើនរូបទៀតផង៕

ដោយ៖សិលា


ចែករំលែក៖