ព័ត៌មានទាន់ហេតុការណ៍៖

អាណាព្យាបាលសិស្សសាលាអន្តរជាតិ CIA ផ្ទុះការតវ៉ាទាមទារការបញ្ចុៈថ្លៃសិក្សា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អាណាព្យាបាលសិល្សសាលាអន្តរជាតិ CIA ផ្ទុះការតវ៉ាទាមទារការបញ្ចុៈថ្លៃសិក្សា ដែលស្ថិតតាមបណ្តោយ ផ្លូវមហាវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល(ផ្លូវ២០០៤)ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមអាណាព្យាបាលសិស្សបានលើកឡើងថា៖ ដោយសាររងផលប៉ះពាល់ជំងឺកូវីដ ១៩ ទើបពួកគាត់ស្នើសុំបញ្ចុះតម្លៃសក្សា ។ ពិសេសពួកគាត់ តែងតែសំណូមពរ ដល់អ្នកគ្រប់គ្រងសាលាបញ្ហាបញ្ចុះថ្លៃសិក្សា ដោយភាពអនុគ្រោះគ្នាទៅវិញទៅមក។ ដោយពួកគាត់លើកឡើងថា៖ ព្រោះរាល់ពេលដែលសាលាឆ្លើយជាមួយអាណាព្យាបាលសិស្សពុំមានពេលវេលាច្បាស់លាស់ទេ និងពន្យារពេលឆ្លើយតប ក្នុងខែមេសា ដោយពួកគាត់មិនអាចទទួលយកបាន។
តំណាងអោយមាតាបិតាសិស្សទាំងអស់ក្នុងសាលាអន្តរជាតិ CIA បានថ្លែងថា ៖ អ្វីដែលពួកយើងសុំការចរចាបញ្ចុះតម្លៃសិក្សារបស់ពួកយើងទាំងអស់គ្នានេះ បានធ្វើឡើងតាំងពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ និងលើកទីពីរថ្ងៃទី ១៧ មេសា ផ្ទុយទៅវិញការឆ្លើយតបរបស់សាលានូវការព្រមព្រៀងរវាងសាលានិងអាណាព្យាបាល គឺមិនព្រមព្រៀងគ្នា ដោយអាណាព្យាបាលគាត់មើលឃើញថាស្នើរសុំបញ្ចុះតម្លៃសិក្សា ៥០% នៅក្នុងវិបត្តិជំងឺកូវីដ ១៩ បានកើតឡើងចំពោះសិស្សដែលរៀន Online តែប៉ុណ្ណោះ។
តំណាងអោយមាតាបិតាសិស្សទាំងអស់ក្នុងសាលាអន្តរជាតិ CIA បានគូសបញ្ជាក់ថា៖ ជាធម្មតាការរៀនតាម Online ជាក់ស្ដែងមានតែមួយម៉ោង ឬក៏មួយម៉ោងកន្លះ ខ្លះទៀតត្រឹម ៤០-៤៥នាទី ប៉ុណ្ណោះបែជាយកថ្លៃពីសិស្សបង់ថ្លៃពេញរាល់ខែក្នុងនោះមួយឆ្នាំ បើមួយខែម្នាក់ ៤០០-៧០០$ ដូច្នេះក្នុងមួយឆ្នាំម្នាក់ត្រូវបង់ពី ៤០០០-៧០០០$ តាមកំរិតថ្នាក់សិក្សា ជាតំលៃមួយដែលពួកគាត់ពិបាករកចំណូល មកបង់ ក្នុងកាលៈទេសៈប្រទេសជាតិយើង ក៏ដូចលើសកលលោក ផ្ទុះជំងឺកូវីដ-១៩ ។
ពួកគាត់បានអៈអាងថា បើអ្នកគ្រប់គ្រងសាលាមិនបានឆ្លើយតប តាមសំណើរទេ នៅថ្ងៃសុក្រខាងមុខ គាត់នឹងបន្តធ្វើការតវ៉ា អោយមានភាពយុត្តិធម៍ ស្មើគ្នាចំពោះ អាណាព្យាបាលសិស្ស និង អ្នកគ្រប់គ្រងសាលា។
ស្ត្រីម្នាក់ឈ្មោះ Charnay Yann បាននិយាយថា៖ ពួកខ្ញុំជាអាណាព្យាបាលសិស្សមានកូន២នាក់រៀននៅសាលាCIAជាង ១០ឆ្នាំហើយ ធ្លាប់រៀនតាំងពីសាលាតូចដល់សាលាធំមិនដែរទាមទារអ្វីពីសាលាទេសូម្បីតែការតំឡើងថ្លៃជារៀងរាល់ឆ្នាំ តែដោយសារប្រទេសជាតិជួបវិបត្តិដោយសារជំងឺកូវីដ-១៩ នេះទើបពួកខ្ញុំបានទាមទារសូមអោយសាលាមានមនុស្សធម៏យល់ដល់ម្តាយឪពុកសិស្សដែរកំពុងជួបវិបត្តិ ការសុំចុះ50%នេះ សាលាក៏មិនខាតដែរ សុំកុំអោយសាលាស្វែងរកប្រាក់ចំណេញនៅពេលនេះក៏មិនសមដែរ ពួកខ្ញុំបង់50%ដោយយល់ថាពួកខ្ញុំបានជួយសាលាហើយ ហើយសាលាក៏ត្រូវជួយពួកខ្ញុំជាម្តាយឪពុកសិស្សដែរ សាលាគួរគិតថាបើសាលារដ្ឋ ត្រូវបានបិទហើយ ហើយគ្មានការបង់លុយទេ តែដោយសារពួកខ្ញុំយល់ថាជាសាលាឯកជនទើបខ្ញុំសុខចិត្តបង់50% អោយតែការរៀនមិនបាន50%ផង សាលាគួរគិតថាបើសាលាគ្មាន50%ពីពួកខ្ញុំសាលាក៏មិនអាចដំណើរការបានដែរ។
ការតវ៉ានេះ ភាគីខាងអាណាព្យាបាល គាត់ធ្វើដោយកត្តាយោគយល់ ស្នើសុំតាមកាលៈទេសៈចាំបាច់ គួរណាស់សាលាCIA យកសំណូមពរនេះទៅពិចារណា អោយបានសមគួរ បើចង់ចំណេញនៅពេលនេះ ស្មើនឹងអ្នកគ្រប់គ្រងសាលា CIA គ្មានឆន្ទៈចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ បង្ការ ការរាតត្បាតជំងឺកូវីដ-១៩ នោះទេ។
ក្នុងករណីនេះ ខាងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍បានបញ្ជាក់ប្រាប់ អង្គភាព «នគរវត្ដ»នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះថា៖ ក្រោយពីការសំណូម ពីអាណាព្យាបាលសិស្ស គឺខាងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍
ក៏បានចេញសេចក្តីជូនដំណឹង បន្ទាប់ពីជំនួបលើកទីពីរកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ ជាមួយមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសម្រេចផ្តល់អាហារូបករណ៍បញ្ចុះតម្លៃ៥០%
ជូនដល់សិស្សានុសិស្សចំនួន ២០០នាក់ ប៉ុន្តែដោយមានសំណូមពរជាថ្មីទៀតរបស់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សស្នើសុំសាលាធ្វើការចុះតម្លៃភាគរយជារួមវិញ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍
សម្រេចលុបចោល អាហារូបករណ៍៥០%សម្រាប់សិស្ស២០០នាក់ និងប្តូរទៅជាការបញ្ចុះតម្លៃជារួម ក្នុងន័យអនុវត្តការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនធុរកិច្ច (Corporate Social Responsibility )គឺសាលា បញ្ចុះតម្លៃ២៥%សម្រាប់សិស្សថ្នាក់ K3-K4 និង K5 ហេីយសាលាបញ្ចុះតម្លៃ១៥%សម្រាប់ថ្នាក់ពីទី១ ដល់ទី១២៕


ចែករំលែក៖