ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឲ្យមន្រ្តីសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរមូល ដ្ឋានសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញឲ្យហើយតាមផែនការនៅក្នុងរដូវ វស្សានេះ ដើម្បីបញ្ជៀសការជនលិច ដោយជំនន់ទឹក។
ថ្លែងនៅក្នុងកិច្ចប្រជុំរបាយការណ៍ស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ប្រព័ន្ធប្រឡាយទំាងនេះមានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយ ការជន់លិចធានាបាន ប្រសិទ្ធភាព។
លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យត្រូវធ្វើឲ្យរួចរាល់ក្នុងរយៈពេល ២ខែទៀត ដើម្បីផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋសហគមន៍ស្ទឹងមានជ័យដែលកំពុងរស់នៅក្រោយស្ពានស្ទឹងមានជ័យ អាចរើទៅ រស់នៅទីតំាងដែលអាជ្ញាធររៀបចំជូននៅក្បែរប្រព័ន្ធប្រឡាយនោះ។
លោក បានបញ្ជាក់ថាការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញនេះ គឺដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវ វស្សា ដែលសម្រួលដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ គម្រោង ស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មក ដល់ពេលនេះ ដោយដំណាក់កាលទី១ ពី ស្ពានស្ទឹងមានជ័យដល់ប្រឡាយទឹកដើម ស្លែង សម្រេចបានជាង៧៨ភាគរយ ចំណែកតំបន់៤ សម្រេចបានជាង ៤០ភាគរយ៕ ដោយ៖សំរិត


ចែករំលែក៖