ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយស្នងការនគរបា លខេត្តកណ្ដាល ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលួចបន្លំដូរលុយតាមវីង នៅម្តុំក្រុងតាខ្មៅ។
ក្នុងប្រតិបត្តិការនៃការឃាត់ ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមា ណជា៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចបុរីជីពម៉ុង ស្ថិតក្នុងសង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួ នរួមមាន ៖ ទី១ ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ ។
និងទី២-ឈ្មោះ ខុត ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ សឡា សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ពីបទ លួច (យកលុយផ្ទះវីងផ្ទេរប្រាក់) កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង១៨ម៉០០នាទី នៅចំណុចផ្ទះវីងផ្ទេរប្រាក់ ផ្លូវលំ ភូមិ លេខ១ សង្កាត់ ស្វាយរលំ ក្រុង តាខ្មៅ ខេត្ត កណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅចំណុចកើតហេតុខាងលើ មុខរបរ បើកវីងផ្ទេរប្រាក់ ។
លោកនាយប៉ុស្ដិ៍ចាក់អង្រែលេី បានឲ្យដឹងទៀតថា បន្ទាប់ពីកើតហតុជនរងគ្រោះបានបង្ហោះរូបភាពជនសង្ស័យខាងលើដែលធ្វើ សកម្មភាពបន្លំលួចយកលុយ(នៅផ្ទះ របស់ខ្លួន) តាមបណ្តាញទំនាក់ទំនងសង្គមហ្វេ សប៊ុក ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចា ក់អង្រែលើបានឃើញស្គាល់ភិនភា គជនសង្ស័យទាំង០២នាក់ដែលឧស្សាហ៍ ចេញ.ចូល ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែ លើ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១៨ម៉០០នាទី ស្រាប់តែឃើញជនសង្ស័យទាំង០២នាក់ ឈ្មោះ ប៊ុន ធី និង ឈ្មោះ ខុត ប៊ុនធឿន កំពុងដើរនៅចំណុចក្នុងបុរីជីបម៉ុ ង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ។
ចំពោះជនសង្ស័យទាំង០២នាក់ឈ្មោះប៊ុ ន ធី និង ឈ្មោះ ខុត ប៊ុនធឿន បានប្រគល់ឲ្យទៅកម្លាំងការិយាល័ យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តា ល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ