ព័ត៌មានទាន់ហេតុការណ៍៖

យកកាំបិតភ្ជង់កប៉ុនប៉ងរំលោភតែមិនបានសម្រេចរួចហែលទឹកឆ្លងទន្លេគេចខ្លួន

ចែករំលែក៖

ខេត្តក្រចេះ ៖ជនសង្ស័យឈ្មោះ សាំង ភក្តី ហៅពៅ អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ ស្រាវជ្រាវចាប់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែមេសា បន្ទាប់ពីជននេះបានព្យាយាមគេចខ្លួនដោយហែលទឹកឆ្លងទន្លេទៅលាក់ខ្លួននៅលើកោះ ក្រោយពីបានប្រើកូនកាំបិតយកទៅភ្ជង់.កនារីរងគ្រោះប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច។

នារីរងគ្រោះជនជាតិវៀតណាម អាយុ២០ឆ្នាំ រស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវជននេះប៉ុនប៉ងចាប់រំលោភកាលពីយប់រំលងអាធ្រាត តែមិនបានសម្រេចដោយសារនាងបានរើបម្រាសនិងមានរបួសលើរាងកាយ៕ដោយ៖ នរិន្ទ្រ

 

 


ចែករំលែក៖