ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យប្រតិកម្មថ្នាំបុរសម្នាក់បែកពពុះមាត់ស្លាប់ក្រោយលេបថ្នាំឈឺជើង

ចែករំលែក៖

កំពង់ស្ពឺ ៖ បុរសម្នាក់មានអាការៈឈឺនិងរមាស់ជើងបានទៅរកពេទ្យតាមភូមិអោយជួយផ្សំថ្នាំលេបដើម្បីបំបាត់ការឈឺចុកចាប់ តែក្រោយពេលដែលលេបហើយបែរជាបែកពពុះមាត់ស្លាប់តែម្តង។
ជនរងគ្រោះឈ្មោះ វ៉ែន វ៉ាន់ អាយុ៤៨ឆ្នាំ នៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
ប្រភពបានអោយដឹងថាមុនពេលកើតហេតុគឺជនរងគ្រោះមានអាការៈរមាស់និងឈឺជើងបានទៅរកពេទ្យឯកជនមួយកន្លែងដើម្បីអោយផ្សំថ្នាំព្យាបាល។ពេលពេទ្យផ្សំថ្នាំអោយហើយជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញនិងបានលេបថ្នាំដើម្បីបំបាត់ការឈឺចាប់។
ប្រភពបន្តថានៅវេលាម៉ោង១៨និង៥៥នាទីជនរងគ្រោះបានលេបថ្នាំក្រោយពេលដែលលេបប្រមាណ១៥នាទីស្រាប់តែមានអាការៈបែកពពុះមាត់ស្លាប់បាត់បង់ជីវិតតែម្តង។
បើតាមសាច់ញាតិក្រុមគ្រួសារ បានបញ្ជាក់ថាជនរងគ្រោះបានទៅទិញថ្នាំពីគ្រូពេទ្យម្នាក់នៅបន្ទប់ថែទាំជងឺទូទៅ «គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតភូមិឃុំកើតហេតុជាមួយគ្នា។
ក្នុងករណីនេះដែរបើតាមការបញ្ជាក់ប្រាប់ពីសមត្ថកិច្ចនគរបាលបច្ចេកទេសខេត្តនិងគ្រូពេទ្យដែលចុះទៅពិនិត្យសពជនរងគ្រោះ
កាលពីថ្ងៃទី២៧មេសាបានបង្ហើបថា”ជនរងគ្រោះដែលស្លាប់អាចបណ្តាលមកពីស្លាក់ថ្នាំមួយទៀតគាត់មានជំងឺផ្សេងច្រើនមុខតែមិនហ៊ានប្រាប់ពេទ្យ នៅពេលដែលពេទ្យផ្សំថ្នាំអោ
យលេបបំបាត់ការឈឺនិងរមាស់ជើងក៏ប្រតិកម្មថ្នាំតែម្តង”។
ទោះជាយ៉ាងណាក្រុមគ្រួសារមិនបានធ្វើការប្តឹងទៅលើគ្រូពេទ្យដែលជាអ្នកលក់ថ្នាំឡើយ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថាជនរងគ្រោះស្លាប់កាលពីវេលាម៉ោង១៩ និ១០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
បន្ឋាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យនិងកំណត់ហេតុរួចមកសពត្រូវបានប្រគល់អោយក្រុមគ្រួសារទទួលយកទៅធ្បើបុណ្យតាមប្រពៃណី៕សេនាស័ក្តិ

ចែករំលែក៖