ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួជនសង្ស័យ០៣នាក់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖កម្លាំងអធិការរដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះធ្វើឡើងនៅ៨នឹង៤០យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវឌឿងហែម ក្រុម៨ ភូមិ៤៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួននោះរួមមាន៖

១.ឈ្មោះ សុខ រិទ្ធ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ១៨២ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា (ជួញដូរ)។

២.ឈ្មោះ នួន ភ័ក្ត្រា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧Eo ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ (ប្រើប្រាស់)។

៣.ឈ្មោះ ចាប ករ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១៦Eo ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ (ប្រើប្រាស់)។

សមត្ថកិច្ចបន្តថាវត្ថតាងដកហូតរួមមាន៖

១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៧៦កញ្ចប់(តូច៧៥កញ្ចប់ ធំ០១កញ្ចប់)។

២.ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។

៣.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖