ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តទុកនៅមុខផ្ទះគេ​ ត្រូវគេយកSprayបាញ់ថ្នាំពីក្រោយរថយន្ត​ថា​ ហាមចតមុខផ្ទះ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តប្រភេទទេសចរណ៍មួយគ្រឿងយកទៅចតមុខផ្ទះប្រជាពលរដ្ឋរួចចូលទៅហូបបាយនៅផ្ទះមិត្តភក្កិស្រាប់តែចេញមកវិញមានគេយក Spray បាញ់ថ្នាំពីក្រោយរថយន្ត “ហាមចតមុខផ្ទះ” បង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវលេខ ៥៩៨ ចំណុចមុខផ្ទះប្រពលជារដ្ឋមួយកន្លែង ក្បែរនឹងហាងបញ្ចាំលីហួរ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសម្តីអ្នកបើករថយន្តបានឲ្យដឹងថា មុនកើតហេតុនៅម៉ោងជាង៩យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រូបគេនិងមិត្តភក្តិម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ3D-8597 ចេញពីម្តុំរង្វង់មូលកាំកូសុីធី លុះមកដល់ចំណុចកើតហេតុបានបើករថយន្តឡើងលើចិញ្ចើមផ្លូវចតនៅមុខផ្ទះប្រជាពលរដ្ឋនៅចំនុចទីតាំងកើតហេតុ ហេីយក៏នាំគ្នាដើរចូលទៅហូបបាយផ្ទះមិត្តភក្កិ។ ស្រាប់តែមកវិញមិនដឹងនរណាយក Spray បាញ់ថ្នាំពីក្រោយរថយន្ត “ហាមចតមុខផ្ទះ”ធ្វើឱ្យអ្នកបើកបររថយន្តហួសចិត្តរួចបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានពិនិត្យរួចរាល់ហើយបានឲ្យអ្នកបើករថយន្ដទៅកន្លែងស្នាក់នៅវិញសិនរង់ចាំថ្ងៃស្អែកទើបសមត្ថកិច្ចស្រាវជ្រាវ៕ជ្រោយពេជ្រ


ចែករំលែក៖