កំពង់ស្ពឺ ៖ បុរសម្នាក់មានអាការៈឈឺនិងរមាស់ជើងបានទៅរកពេទ្យតាមភូមិអោយជួយផ្សំថ្នាំលេបដើម្បីបំបាត់ការឈឺចុ កចាប់ តែក្រោយពេលដែលលេបហើយបែរជាបែកពពុះ មាត់ស្លាប់តែម្តង។
ជនរងគ្រោះឈ្មោះ វ៉ែន វ៉ាន់ អាយុ៤៨ឆ្នាំ នៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។
ប្រភពបានអោយដឹងថាមុនពេលកើតហេតុ គឺជនរងគ្រោះមានអាការៈរមាស់និងឈឺ ជើងបានទៅរកពេទ្យឯកជនមួយកន្លែងដើ ម្បីអោយផ្សំថ្នាំព្យាបាល។ពេលពេ ទ្យផ្សំថ្នាំអោយហើយជនរងគ្រោះក៏ ត្រឡប់មកផ្ទះវិញនិងបានលេបថ្នាំ ដើម្បីបំបាត់ការឈឺចាប់។
ប្រភពបន្តថានៅវេលាម៉ោង១៨និង៥៥នា ទីជនរងគ្រោះបានលេបថ្នាំក្រោយពេ លដែលលេបប្រមាណ១៥នាទីស្រាប់តែមា នអាការៈបែកពពុះមាត់ស្លាប់បាត់បង់ជីវិតតែម្តង។
បើតាមសាច់ញាតិក្រុមគ្រួសារ បានបញ្ជាក់ថាជនរងគ្រោះបានទៅទិ ញថ្នាំពីគ្រូពេទ្យម្នាក់នៅបន្ទប់ថែទាំជងឺទូទៅ «គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតភូមិឃុំកើតហេតុជាមួយគ្នា។
ក្នុងករណីនេះដែរបើតាមការបញ្ជាក់ ប្រាប់ពីសមត្ថកិច្ចនគរបាលបច្ចេកទេសខេត្តនិងគ្រូពេទ្យដែលចុះទៅ ពិនិត្យសពជនរងគ្រោះ
កាលពីថ្ងៃទី ២៧មេសាបានបង្ហើបថា”ជនរងគ្រោះដែ លស្លាប់អាចបណ្តាលមកពីស្លាក់ថ្នាំមួយទៀតគាត់មានជំងឺផ្សេងច្រើ នមុខតែមិនហ៊ានប្រាប់ពេទ្យ នៅពេលដែលពេទ្យផ្សំថ្នាំអោ
យលេបបំបា ត់ការឈឺនិងរមាស់ជើងក៏ប្រតិកម្មថ្នាំតែម្តង”។
ទោះជាយ៉ាងណាក្រុមគ្រួសារមិនបា នធ្វើការប្តឹងទៅលើគ្រូពេទ្យដែ លជាអ្នកលក់ថ្នាំឡើយ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ជនរងគ្រោះស្លាប់កាលពីវេលាម៉ោង១៩ និ១០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
បន្ឋាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យនិងកំណត់ហេតុរួចមកសពត្រូ វបានប្រគល់អោយក្រុមគ្រួសារទទួ លយកទៅធ្បើបុណ្យតាមប្រពៃណី៕សេនា ស័ក្តិ