ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបទល្មើស កែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យរដ្ឋបាល-សរុប (ក១) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំបញ្ជាដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ដោយមាន ការសម្របសម្រួលពីលោក ប្លង់ សុផល  ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ  បានស៊ើបអង្កេត និងបើកកិច្ចប្រតិបត្តិការ បង្រ្កាបជាក់ស្តែងក្នុងករណី កែរឆ្នៃ ជួញដូរ  រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៣ គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ ចំណុចគល់ស្ពានខាងកើត ផ្លូវជាតិលេខ១ មុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ -គោលដៅទី២៖ ចំណុចភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស  ខណ្ឌដង្កោ -គោលដៅទី៣៖ ចំណុចផ្ទះលេខ ៤០២ ផ្លូវលេខ៣៥៨ភូមិដើមស្លែង  សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លទ្ធផល ៖

➢ ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់

1. ឈ្មោះ ជា ហួរ ភេទប្រុស កើតឆ្នាំ ១៩៨៦ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ(មេក្លោង)

2. ឈ្មោះ អៀង រស្មី ភេទប្រុស កើតឆ្នាំ ១៩៦៨ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួយាមផ្ទះ(អ្នកកែច្នៃ)

3. ឈ្មោះ សោម រស្មីអរុណ ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិខ្មែរ មុខរបរដឹកឲវ៉ាន់អនឡាញ (អ្នកដឹកជញ្ជូន)

4. ឈ្មោះ តាំង ពិទូរ ភេទប្រុស កើតឆ្នាំ ១៩៩១ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា (អ្នកប្រើប្រាស់)

5. ឈ្មោះ សានលី សុងហួរ ភេទប្រុស កើតឆ្នាំ ១៩៩៣ ជនជាតិខ្មែរ មុខរបរ មិនពិត (អ្នកប្រើប្រាស់)

6. ឈ្មោះ អេត រតនៈ ភេទប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិខ្មែរ មុខរបរ អ្នកលេងភ្លេង (អ្នកប្រើប្រាស់)

➢ ចាប់យកវត្ថុតាង ៖ គ្រឿងញៀនសរុប ៣៩៧.៥១ក្រាម ក្នុងនោះ

1. មេតំហ្វេតាមីន(ICE) ២៣.៧៤ក្រាម

2. អ៊ិចស្តាស៊ី(MDMA) ២៩.៥០ក្រាម

3. កេតាមីន(Ketamine) ១៨៣.១៧ក្រាម

4. នីមេតាហ្សាប៉ាម(Nimetazapam) ៦.៣០ក្រាម

5. កញ្ឆាក្រៀម ១៥៤.៨០ក្រាម

6. សារធាតុមិនច្បាស់លាស់ ៣៤៦៦.២៩ក្រាម

7. ជញ្ជីងថ្លឹង ០១គ្រឿង

8. ម៉ូតូ ២ គ្រឿង

9. ទូរស័ព្ទ ៣ គ្រឿង

10. ឧប្បករណ៍កែឆ្នៃគ្រឿងញៀនចំនួន ០១ឈុត,

11. សំបកវេចខ្ចប់គ្រឿងញៀនមួយចំនួន,

12. ឧប្បករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕ដោយ៖ស សម


ចែករំលែក៖