ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានហើយជិះទៅបុករថយន្តដួលសមត្ថកិច្ចចាប់បានទាំងពីរនាក់

ចែករំលែក៖

 ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានហើយតែរត់មិនរួចបណ្តាលអោយដួលម៉ូតូរងរបួសធ្ងន់ស្រាល។ករណីនេះបានកើតឡើងវេលាម៉ោ១៤ និង៣០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ១០៥K ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យទាំង០២នាក់នោះ ១ ឈ្មោះ វ៉ែន សុភក្រ័្ត ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) នឹងទី ២-ឈ្មោះ ផាន់ សុភី ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល ផ្លូវបេតុង ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសកំពុងធ្វើការសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ (គ្មានសារធាតុញៀន) ។

ចំណែជនរងគ្រោះមានឈ្មោះ ឡុង សុខវិន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនាម័យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានអោយដឹងទៀតថានៅមុនពេលកើតហេតុស្ត្រីរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវចេញពីកន្លែងធ្វើការបំណងទៅផ្ទះនៅសង្កាត់សំរោងក្រោយខណ្ឌពោធិ៍សែនជ័យលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IF-7037 មកពីក្រោយក៍ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចហើយក៍ជិះរត់តែទៅបុកនឹងរថយន្តអ្នកដំណើរបណ្តាលអោយពួកដួលធ្វើអោយជនសង្ស័យទាំងពីនាក់រងរបួសធ្ងន់ស្រាលតែម្តងហើយសមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ដែលរបួសធ្ងន់នោះទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)នឹងបក្ខពួកម្នាក់ទៀតឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី។ចំណែកកាបូបស្ពាយមានលុយ២០០ដុល្លានឹងឯកសារមួយចំនួនបាន ប្រគល់ឲ្យជនរងគ្រោះវិញ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖