ប្រធានសហព័ន្ធប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 លោក Chase Carey មានប្រសាសន៍ថាលោកគ្រោងនឹងចាប់ផ្តើមរដូវកាលថ្មីនៅប្រទេសអូទ្រីស នាខែកក្កដាបន្ទាប់ពីប្រទេសបារាំងក្លាយជាប្រទេសចុងក្រោយដែលបានពន្យារពេលការប្រណាំងរបស់ខ្លួន។
អ្នករៀបចំកម្មវិធី French Grand Prix បាននិយាយកាលពីថ្ងៃចន្ទថា ការប្រណាំងរថយន្តនៅឯ Paul Ricard នាថ្ងៃទី២៨ ខែមិថុនាក្នុងប្រទេសបារាំងត្រូវបានបិទដោយសារតែប្រទេសនេះបានហាមឃាត់ព្រឹត្តិការណ៍សំខាន់ៗរហូតដល់ពាក់កណ្តាលខែកក្កដា។ ប៉ុន្តែលោក Carey បាននិយាយថា “ខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងការរីកចម្រើននៃផែនការដើម្បីចាប់ផ្តើមរដូវក្តៅនៅរដូវក្តៅនេះនៅឯប្រទេសអូទ្រីសជំនួសប្រទេសបារាំងវិញ” ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្តលើកដំបូងសម្រាប់រដូវក្តៅក្នុងប្រទេសអឺរ៉ុបត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅប្រទេសអូទ្រីសនាថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីគ្រោងធ្វើនៅប្រទេសបារាំង។ ប៉ុន្តែរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបារាំងមិនអនុញ្ញាតឲ្យធ្វើកម្មវិធីប្រកួតមួយចំនួន ដោយសារការីករាលដាលនៃវីរុសកូវីត-១៩ ៕ដោយ៖ភារៈ