ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យវិសាខបូជាមិនត្រូវបានអនុញ្ញត្តអោយប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យឧត្តុង្គទេ

ចែករំលែក៖

ភ្នំពេញ៖ សំរាប់ឆ្នាំ២០២០នេះ បុណ្យវិសាខបូជាមិនត្រូវបានអនុញ្ញត្តអោយប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យឧត្តុង្គទេ តែគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នទាំងអស់ត្រូវអនុញ្ញាតអោយធ្វើដូចរៀងរាល់ឆ្នាំ នៅតាមអង្គភាពរបស់ខ្លួនដដែល ។ នេះបើតាមប្រសាន៏លើកឡើង របស់លោក ឈិន កេតនា អនុប្រធានអចិន្រៃ្តយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងនៅព្រឹកថ្ងៃទី២៩ ខែមេសា នៅគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ។
លោក ឈិន កេតនា បានគូសបពា្ជក់ថា ៖ សំរាប់ឆ្នាំ២០២០នេះ បុណ្យវិសាខបូជា និងត្រូវប្រារព្ធធ្វើរយៈពេល២ថ្ងៃ គឺត្រូវនឹងថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២០ ហើយអនុញ្ញាតអោយធ្វើនៅគ្រប់ក្រសួង ស្ថាប័ន និងនៅតាមទីវត្តអារាម ដោយគ្រាន់តែធ្វើការតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមក្រសួង ស្ថាប័នទាំងនោះ អោយបានសមរម្យដូចរាល់ឆ្នាំ តែចំពោះការរៀបចំធំ នៅភ្នំព្រះរាជទ្រព្យឧត្តុង្គ មិនអនុញ្ញាត អោយធ្វើទេសំរាប់ឆ្នាំនេះ ដោយហេតុថាយើងកំពុងរួមគ្នាទប់ស្កាត់ការរីករាលដាល់ នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង។ តាមរយៈកិច្ចប្រជុំនេះដែរ លោក ឈិន កេតនា ក៏បានលើកឡើងពីការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងគម្រប់ព្រះជន្ម ៦៧យាងចូល ៦៨ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ផងដែរ។
ដើម្បីទប់ស្កាត់ការរាតត្បាត ពីជំងឺកូវីដ១៩ គឺក្រសួងសុខាភិបាល បានណែនាំ អោយសម្អាត អនាម័យ លាងដៃដោយសាប៊ូ អាល់កុល កុំមានការជួបជុំមនុស្សច្រើន នេះជាដើម។ នៅថ្ងៃនេះក្រសួងសុខាភិបាល បានអោយដឹងថា៖ ពុំរកឃើញអ្នកឆ្លងកូវីដ១៩ គ្មានអ្នកជាសះស្បើយ គឺអ្នកជាសះស្បើយសរុបចំនួន១៩នាក់ នៅសល់តែ៣នាក់បន្តព្យាបាល ។ ទោះកម្ពុជាពុំមានអ្នកឆ្លងបន្ត ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ខណៈនៅលើពិភពលោក កំពុងរីករាលដានការឆ្លង៕ដោយ៖សិលា


ចែករំលែក៖