លោក Yoshiro Mori ប្រធានផ្នែកកីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនមានប្រសាសន៍ថា ការពន្យារពេលកីឡាអូឡាំពិកដែលត្រូវបានពន្យារពេលនឹងត្រូវលុបចោលប្រសិនបើពួកគេមិនអាចធ្វើបាននៅឆ្នាំ២០២១ ។
កីឡាអូឡាំពិកដែលធ្វើនៅទីក្រុងតូក្យូឆ្នាំ២០២០ គ្រោងនឹងដំណើរការពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី៨ ខែសីហាឆ្នាំក្រោយបន្ទាប់ពីត្រូវបានពន្យារពេលដោយសារការឆ្លងរាលដាលនៃជំងឺកូរ៉ូណា។
អ្នកជំនាញផ្នែកសុខភាពបានដាក់ការសង្ស័យលើថា តើព្រឹត្តិការណ៍កីឡានេះអាចត្រូវបានធ្វើឡើងនៅរដូវក្តៅខាងមុខប្រសិនបើគ្មានវ៉ាក់សាំង ឬថ្នាំដែលមានប្រសិទ្ធភាពដើម្បីព្យាបាលជំងឺ Covid-19 ដែលត្រូវបានរកឃើញឬយ៉ាងណា?
នៅពេលត្រូវបានគេសួរថា តើព្រឹត្តិការណ៍នេះអាចត្រូវបានផ្លាស់ប្តូរម្តងទៀតដល់ឆ្នាំ២០២២ លោក Mori បានឆ្លើយតបថា “ទេ! ក្នុងករណីនេះកីឡាអូឡាំពិកនឹងត្រូវគេលុបចោល”៕