ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ស្វាគមន៍កូនប្រុសដំបូង ក្រោយពីជាសះស្បើយពីកូវីដ ១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងមិត្តស្រី នាង Carrie Symonds បានស្វាគមន៍សមាជិកថ្មី គឺកូនប្រុស ដំបូងគេបង្អស់។ នេះជារឿងល្អផ្ទួនៗគ្នា របស់នាយករដ្ឋមន្ត្រី Johnson ក្រោយពេលលោកជាសះប្សើយពីកូវីដ១៩ ហើយត្រឡប់មកធ្វើការវិញនៅថ្ងៃទី២៧ខែមេសា។
សារព័ត៌មានABC នៅថ្ងៃទី ២៩ខែមេសា បានដកស្រង់សម្តីអ្នកនាំពាក្យនាយករដ្ឋមន្ត្រី Johnson បានបញ្ជាក់ថា លោកស្រី Symonds ដែលជាដៃគូរជីវិតរបស់នាយករដ្ឋមន្ត្រី សម្រាលបានកូនប្រុសម្នាក់គួឲ្យស្រឡាញ់ នៅមន្ទីពេទ្យទីក្រុងឡុងដុង នាព្រឹកថ្ងៃទី២៩ខែ មេសានេះ។ ម្តាយនឹងកូនមានសុខភាពល្អធម្មតា ចំណែកលោក Johnson ក៏បានអរគុណដល់គ្រូពេទ្យ គិលានុបដ្ឋាយិកានិង ក្រសួងសុខភិបាល ដែលបានខិតខំនៅក្នុងសង្គ្រាមប្រឆាំងកូវីដ១៩ ។
ថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រឆាំងនៅអង់គ្លេស បានផ្ញើសារអបអរសាទដល់នាយករដ្ឋមន្ត្រី Johnson និងមិត្តស្រីទទួលបានសមាជិកថ្មី។ នាយករដ្ឋមន្ត្រីអង់គ្លេស មានវ័យ៥៥ឆ្នាំហើយ និងមិត្តស្រីវ័យ ៣២ឆ្នាំ អ្នកទាំងពីរបានរស់នៅជាមួយគ្នា ជាដៃគូជីវិត ដោយមិនទាន់រៀបការនៅឡើយទេ។
លោកBoris Johnson មានវ័យចំណាស់ទៅហើយ តែទើបតែមានកូនជាលើកដំបូង ហើយកូនប្រុសរបស់លោកគឺជាកម្លាំងចិត្តជួយឲ្យលោកឆាប់ជាសះស្បើយពីកូវីដ១៩៕ដោយ៖ម្លិះ


ចែករំលែក៖