ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បញ្ជាក់ពីសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត ឆ្នាំ២០២០ តាមខេត្ត ដូចច្នេះបងប្អូនម្ចាស់រថយន្តទាំងអស់ អាចយកយានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកយានជំនិះ(ឆៀក) នៅទីតាំងដែលជិតបំផុត តាមកាលវិភាគកាលកំណត់។
ក្រសួងសាធារណៈការ ចាត់ទុកថា៖ នេះជាការបង្ខិតសេវា មកជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
-ព័ត៌មានទីតាំង៖ CMVIC : ០១២ ៩៩០ ២២៣ | ០៦៩ ៥៦៧ ៨២២ | (HK) : ០១២ ៧៨៨ ១១៤។
-ប្រឹក្សាយោបល់៖ ០៨៥ ៩២ ៩០ ៩០ | ០៦៧ ៩២ ៩០ ៩០ | ០១៥ ៩២ ៩០ ៩០។
-ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh ។
-ទាញយកឯកសារជាទម្រង់ PDF ៖ http://shorturl.at/ikmE8. ៕សុខ ខេមរា