ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានរម្លឹកដល់ជនរួមជាតិថា៖ «ខ្ញុំបញ្ជាក់ជូនថា៖ ចរាចរណ៍វីរុសកូវីដ-១៩ នៅមិនទាន់មានភ្លេីងស្តុបព័ណក្រហមនៅឡេីយទេ»។
លោកស្រីលើកឡើងថា៖ កម្ពុជាស្ថិតនៅស្ថានភាពភ្លេីងស្តុបព៌ណលឿងនៅឡេីយទេ ប្រសិនបេីមិនគោរពភ្លេីងព័ណលឿងនេះទេ ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វេីឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ នេះហេីយណា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តថា៖ សុំចូលរួមគោរពបទបញ្ជារ និងការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីង និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដេីម្បីចៀសផុតការវ៉ៃលុករលកទី២នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា។
លោកស្រីបានថ្លែងទៀតថា៖ «ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា នេះផងណា» ។ សូមគោរពអរគុណ និងអរគុណ៕
ដោយ៖សុខ ខេមរា