ព័ត៌មានទាន់ហេតុការណ៍៖

ហួសហេតុពេកហើយ ដល់ថ្នាក់អធិការរង វ៉ៃខ្នោះអ្នកបើកបររ៉ឺម៉ក ល្មើសច្បាប់ចរាចរណ៍ អត់លុយ ១៨មុឺនរៀលបង់ពិន័យនោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កុំដល់ថ្នាក់ហ្នឹងអី ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ បែរជាវៃខ្នោះអ្នកបើកបររ៉ឺម៉ក ល្មើសច្បាប់ចរាចរណ៍ អត់លុយ ១៨មុឺនរៀលបង់ពិន័យនោះ..!
ជាក់ស្តែង មានករណីជនរងគ្រោះគ្មានលុយបង់ផាកពិន័យចំនួន១៨ម៉ឺនរៀល ធ្វើអោយលោកអធិការរងស្រុកចន្ទ្រា ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ឺម៉ក ធ្វើអោយពលរដ្ឋផ្ទុះការតវ៉ាបិទផ្លូវសាធារណៈ , ចុងក្រោយ ប៉ូលិសបានសុំទោសវិញ បញ្ចប់បញ្ហា ប៉ុន្តែមិនមែនជាគំរូល្អទេ អាចធ្វើអោយប៉ៈពាល់មន្ត្រីដែលកំពុងបំពេញការងារ តាមតួនាទី ភារកិច្ច អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ប្រកបដោយក្រមសីលធម៍នោះ។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាអោយកូនចៅ២នាក់ ចាប់វាយនិងវៃខ្នោះ អ្នកបើកបររ៉ម៉ក ព្រោះតែគ្មានលុយបង់ផាកពិន័យ ធ្វើអោយពលរដ្ឋជាច្រើននាក់ផ្ទុះការតវ៉ាបិទផ្លូវសាធារណៈ ។ ប៉ុន្តែក្រោយមក លោក សួគ៌ ធី បានចេញមុខសុំទោសជាសាធារណៈវិញ ដើម្បីបញ្ចប់រឿង ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រហូតដល់ម៉ោង៣និ៖៣០នាទីរសៀល ទើបដោះស្រាយបញ្ចប់រឿង គ្មានអ្នកឈ្នៈ គ្មានអ្នកចាញ់ ជាមហាគ្រួសារខ្មែរតែមួយចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
សំខាន់រឿងនេះ អាចបញ្ចប់ទៅបានដោយសារសមត្ថកិច្ចដែលវៃនិងដាក់ខ្នោះអ្នកបើកបររ៉ឺម៉កមក គាត់មានឆន្ទះទទួលស្គាល់ការពិត និងហ៊ានសុំទោសជាសាធារណៈ នៅចំពោះមុខមហាជនក៏បញ្ចប់រឿងដោយសន្តិវិធី។

ជុំវិញបញ្ហានេះ ម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ក្នុងចំណោមរ៉ឺម៉ក៣នាក់ បានអោយដឹងថា ៖ ពួកគាត់ទាំង៣រ៉ឺម៉ក រស់នៅខេត្តតាកែវ បាននាំគ្នាមករកស៊ីដឹកពូកលក់តាមមូលដ្ឋាននៅខេត្តស្វាយរៀងជាច្រើនខែមកហើយ ។ ស្រាប់តែនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក៏មានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវអោយអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក មានប័ណ្ណបើកបរ គាត់ក៏ទៅធ្វើប័ណ្ណបើកបរមិនទាន់ក៏សម្រេចសុំលក់ពូកអស់ត្រឡប់ទៅផ្ទះវិញទើបធ្វើប័ណ្ណបើកបរ ។
លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ផាកពិន័យចំនួន១៨ម៉ឺនរៀល ដោយគាត់គ្មានប្រាក់បង់ សមត្ថកិច្ចឈរជើងនៅគោលដៅនោះ នាំគ្នាចេញទៅហូបបាយអស់ ទើបពួកគាត់បានបើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាមនិងចាប់វៃរួចដាក់ខ្នោះចាប់បញ្ជូនទៅអធិការដ្ឋានស្រុកចន្រ្ទា ។ ពេលនោះមហាជន ក្នុងភូមិឃើញក៏នាំគ្នាមកបិទផ្លូវតវ៉ាមិនអោយសមត្ថកិច្ចចាប់ពួកគាត់យកទៅទេ ។

ដោយឡែក លោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា ថ្លែងថា ៖ មូលហេតុ គឺដោយសារអ្នកបើកបរម៉ូតូរ៉ឺម៉ក គ្មានប័ណ្ណបើកបរ និង ដឹកសំពីងសំពោងខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់រ៉ឺម៉កមកសាកសួរនិងធ្វើការផាកពិន័យតាមច្បាប់ ។ ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉ករូបនោះមិនព្រមបង់ប្រាក់ផាកពិន័យ ហើយបានបើកម៉ូតូរ៉ឺម៉កចេញ សមត្ថកិច្ចបានហៅឲ្យឈប់ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉កមិនព្រមឈប់ទើបសមត្ថកិច្ចយើងបើករថយន្តដេញតាមទាន់នៅកន្លែងកើតហេតុខាងលើ រួចឲ្យយកម៉ូតូរ៉ឺម៉កត្រឡប់មកកន្លែងសមត្ថកិច្ចឈជើងវិញ ។

លោកបន្តថា តែអ្នកបើករ៉ឺម៉កមិនព្រមទើបមានការចាប់វាយខ្នោះនិងមានការប្រតាយប្រតប់គ្នាកើតជារឿងរហូតមានប្រជាពលរដ្ឋនាំគ្នាមកតវាបិទផ្លូវតែម្តង ៕ដោយ៖ចេស្ដា


ចែករំលែក៖