ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីអ្នកទោសមានCOVID-19 ឆ្លងរាលដាលដល់មន្ត្រីពន្ធនាគារ ហ្វីលីពីនសម្រេចដោះលែង អ្នកទោសជិត១ម៉ឺននាក់

ចែករំលែក៖

ម៉ានីល៖ ដើម្បីបង្ការកុំឲ្យផ្ទុះករណីឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគារដ៏កកកុញនៅទូទាំងប្រទេស អាជ្ញាធរហ្វីលីពីនបានសម្រេចដោះលែងអ្នកទោសជិត ១០,០០០នាក់

មន្ត្រីតុលាការកំពូលហ្វីលីពីន បានគូសបញ្ជាក់ជុំវិញសេចក្តីសម្រេចខាងលើនេះថា «តុលាការពិតជាមានការព្រួយបារម្ភ ចំពោះស្ថានភាពកកណែននៅក្នុងពន្ធនាគារ។ ដូច្នេះហើយអ្នកទោសសរុប ,៧៣១នាក់ត្រូវបានសម្រេចឲ្យធ្វើការដោះលែង» ពន្ធនាគារប៉ុន្មានកន្លែងរួចមកហើយដែលបានរាយការណ៍ពីករណីឆ្លង COVID-19 ផ្ទុះឡើងរវាងអ្នកទោសហើយក៏បានឆ្លងដល់មន្ត្រីពន្ធនាគារថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៍មានCNA នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

សូមជម្រាបថា ពន្ធនាគារនៅទូទាំងប្រទេសហ្វីលីពីន បានជួបប្រទះភាពកកកុញខ្លាំងជាប្រវត្តិសាស្ត្រចាប់តាំងពីលោកប្រធានាធិបតី រ៉ូឌ្រីហ្គោឌូតឺតេឡើងកាន់អំណាចកាលពីពាក់កណ្តាលឆ្នាំ២០១៦។ ដោយឡែកគិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ ហ្វីលីពីនមានករណីឆ្លង COVID-19 សរុបជិត,០០០ករណី ក្នុងនោះអ្នកជំងឺ ៦០៣នាក់ស្លាប់៕ដោយ៖ស តារា


ចែករំលែក៖