ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថឃាត់ខ្លួនស្ត្រីម្នាក់លួចកាត់ខ្សែកពីក្មេងប្រុសម្នាក់

ចែករំលែក៖

សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនស្ត្រីម្នាក់លួចកាត់ខ្សែកក្មេងប្រុសម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង០០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ សុខ លី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាពយកកន្ត្រៃកាត់ក្រចក កាត់ខ្សែកប្លាទីនទម្ងន់ ០៣ជី ពីកូនប្រុស ជនរងគ្រោះ ឈ្មោះ សួស ដានី ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះឈរទិញបន្លែ។ 

  ចំណែកកូនប្រុសរបស់ជនរងគ្រោះ គឺម្តាយរបស់ជនរងគ្រោះឈរបីនៅក្បែរគ្នាជនសង្ស័យពេលធ្វើសកម្មភាពនោះអ្នកដើរផ្សារជាមួយគ្នាឃើញទាន់ ក៏ស្រែកឆោឡោឡើង ហើយឃាត់ជនសង្ស័យខាងលើបានភ្លាមៗ។ 

ក្រោយមកជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនភ្លាមៗ ក្រោយពីស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា រូបខ្លួនទើបតែចុះពីលើរថយន្តក្រុងមកពីភ្នំពេញ ហើយរូបខ្លួនក៏បន្តដំណើរមកផ្សារក្រោម ហើយរូបខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែកខាងលើពិតប្រាកដមែន។

សមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ ខ្សែកប្លាទីនទម្ងន់ ០៣ជី និងបណ្តោង ០១, កន្ត្រៃកាត់ក្រចក០១ បច្ចុប្បន្ន កម្លាំងជំនាញរៀបចំសំណុំរឿងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ប៊ុនរិទ្ធី


ចែករំលែក៖