អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន់បង្ហាញក្តីបារម្ភថា នឹងមានពលរដ្ឋអាមេរិកយ៉ាងតិច១សែននាក់ស្លាប់ដោយកូវីដ១៩ ។ ប៉ុន្តែលោកជឿជាក់ថា នៅចុងឆ្នាំ២០២០នេះ អាមេរិកនឹងមានវ៉ាក់សាំង ប្រឆាំងកូវីដ។
សារព័ត៌មាន រ៉យទ័រនៅថ្ងៃទី ៤ខែមេសា បានដកស្រង់សម្តី ប្រធានាធិបតី លោក ដូណល់ ត្រាំ បញ្ជាក់ថា៖ នៅចុងឆ្នាំ២០២០នឹងមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប៉ុន្តែក៏មានពលរដ្ឋអាមេរិក ជាង១សែននាក់បានស្លាប់។
លោកត្រាំបានលើកឡើងថា ពិតជារឿងអាកក្រក់ដែលមានពលរដ្ឋអាមេរិក ស្លាប់ច្រើនដោយសារការឆ្លងកូវីដ១៩ ។ កាលពីថ្ងៃទី១ខែឧសភា លោកត្រាំបានប្រកាសថា អ្នកស្លាប់ដោយកូវីដមិនដល់១សែននាក់ឡើយ ប៉ុន្តែពេលនេះបានប្តូរជាង១សែននាក់ ទៅវិញ។
គិតមកដល់ពេលនេះអាមេរិក មានអ្នកឆ្លងកូវីដ១៩ សរុប មាន១ ១៨៨ ៤២១នាក់ និងស្លាប់៦៨ ៦០២នាក់ ។ កូវីដបង្ខំឲ្យអាមេរិក ត្រូវផ្អាកសកម្មភាពសង្គមជាច្រើន ក្នុងនោះមានទាំងសាលារៀននៅទូទាំងប្រទេសត្រូវបិទទ្វារ។
បច្ចុប្បន្នមានពលរដ្ឋអាមេរិក ជាង ៣០លាននាក់ បានបាត់បង់ការងារធ្វើដោយសារកូវីដ១៩ ក្នុងរយៈពេល៦សប្តាហ៍ចុងក្រោយនេះ។ ក្នុងរយៈពេល១សប្តាហ៍មានពលរដ្ឋ ប្រមាណ៥លាននាក់ដាក់លិខិតសំជំនួយដោយសារតែអត់ការងារធ្វើ ។ ក្រុមអ្នកជំនាញបានលើកឡើងថា៖ ប្រសិនបើអាមេរិក មិនអាចទប់ស្កាត់បានទាន់ពេលវេលាទេនោះ ពលរដ្ឋអត់ការងារធ្វើឲ្យត្រូវសុំជំនួយពីរដ្ឋាភិបាលកាន់តែច្រើនឡើងៗ ៕ដោយ៖ធី រីណា