ខេត្តសៀមរាប= កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំសហការជាមួយកម្លាំងនគរបាលសន្តិសុខខេត្តសៀមរាប ដឹកនាំដោយ លោក ហួត សុធី ស្នងការរងទទួលផ្នែកសន្តិសុខ បានចុះឆែកឆេរផ្ទះមុខសញ្ញាជួញដូរអាវុធខុសច្បាប់មួួយកន្លែង។ក្នុងនោះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុំ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៤និ៣០នាទី រសៀល ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យខាងលើ។
មន្រ្តីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រោយឃាត់ខ្លួនឈ្មោះដូចខាងលើសមត្ថកិច្ចបានប្រមូលវត្ថុតាងមួួយចំនួនធំរួមមាន
ទី១ /កាំភ្លើងមួយដើមម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមនឹងបង់ចំនួន ០១ ។
ទី២ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN020580 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមនឹងងបង់ចំនួន ០២ ។
ទី៣ /កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN00050ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមនឹងបង់ចំនួន ០២ ។
ទី៤/ កំប៉ុងហ្គាសចំនួន ៤ កំប៉ុង។
ទី៥ /គ្រាប់ជ័រចំនួន ៣ កញ្ចប់។
ទី៦ /គ្រាប់ដែកចំនួន ៨ ប្រអប់។
ទី៧ /គ្រាប់ពិតប្រើសម្រាប់ប្រភេទគ្រាប់កាំភ្លើង វ៉ាងឌីឡុង ចំនួន ១០០គ្រាប់។
ទី៨ /Laptop ម៉ាកMSI ពណ៌ខ្មៅ ចំនួន១ Mouse ចំនួន១ និងកាសដាក់ក្រចៀកចំនួន១។
លោក ហួត សុធី ស្នងការរងនគរបាលខេត្ត
សៀមរាប បានឲ្យដឹងនៅថ្ងៃត្រង់ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២០ថា ជនសង្ស័យរូបនេះជាអ្នករកស៊ីលក់កាំភ្លើងលួចលាក់ខុសច្បាប់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសួរនាំ និងបន្ដការស៊ីបអង្កេតតាមចាប់ជនល្មើសផ្សេងទៀតដែលពាក់ព័ន្ធបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបផ្តន្ទាទោសតាមច្បាប់៕
ដោយ÷ប៊ុនរិទ្ធី