ព័ត៌មានទាន់ហេតុការណ៍៖

គេហទំព័រក្នុងស្រុកមួយ បានផ្សាយព័ត៌មាន មិនពិត ប៉ះពាល់ដល់ការងារPM ស្រុកពារាំង ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ បន្ទាប់គេហទំព័រ ក្នុងស្រុកមួយបាន ចុះផ្សាយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ថា៖ «ពលរដ្ឋប្រតិកម្មថា PM ស្រុកពារាំង.! ចុះប្លន់អ្នកលេងល្បែងចាប់ក្រៀកខ្វេះយកលុយរាប់ពាន់ដុល្លារចែកគ្នាចាយម៉ត់។ នឹងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ បានចុះផ្សាយថា៖ «ពលរដ្ឋរាប់សិបនាក់នៅស្រុកពារាំង គ្រោងផ្ទុះការតវ៉ា លើកគ្នាទៅផ្ទះសម្តេចតេជោ.! ក្រោយ PM ស្រុកពារាំង គំរាមចាប់ខ្លួន អ្នកកាសែតទាំងគ្មានកំហុស.! »នោះ ។
ទាំងអាជ្ញាធរមូលដ្ឋាន ទាំងកម្លាំងកងរាជអាវុធហត្ថស្រុកពារាំង ខេត្តព្រៃវែង បានច្រានចោល ចាត់ទុកថា ជារឿងមិនពិត ក្នុងនោះសូម្បីតែលោក ជៀម ចន្ថា មេភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ចេញលិខិតបញ្ជាក់យ៉ាងលម្អិតថា៖ ក្រោយពីសមត្ថកិច្ចស្រុកពារាំង សហការគ្នាចុះបង្ក្រាបបទល្មើសបញ្ជល់មាន់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចអ្នកតាមានជ័យ ស្ថិតក្នុងភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង រួចមកពុំមានប្រជាពលរដ្ឋប្រតិកម្មដូចដែរ ការផ្សព្វផ្សាយ នោះឡើយ។ គឺមានតែប្រជាពលរដ្ឋគាំទ្រ និងត្រេកអរ ក្នុងការចុះបង្ក្រាបរបស់សមត្ថកិច្ចទៅវិញទេ ព្រោះល្បែងសុីសងនេះ អាជ្ញាធរភូមិ ធ្លាប់ហាមឃាត់ មិនអោយលេង តែពួកគាត់ មិនព្រមស្តាប់នៅតែប្រព្រឹត្ត ។
ដោយឡែកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន អោយស្រាវជ្រាវស្វែងរកការពិត តែទីបំផុតការតាមដានស្រាវជាក់ស្តែង រកពុំឃើញដូចការចុះផ្សាយទើប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការ ជូនសាធារណៈជនបានជ្រាប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


ចែករំលែក៖