ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល បើកកិច្ចប្រជុំលើកទី៤ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ នៅទីស្តីការក្រសួងសុខាភិបាលមានរៀបចំបើកកិច្ចប្រជុំលើកទី៤ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រោមរបៀបវារ:ដូចខាងក្រោម៖
១ -ពិនិត្យលទ្ធភាពនៃការអនុវត្តការការពារចម្លងវីរុសកូវីដ១៩ និងវិធានការអនុវត្តបន្ត
២-យោបល់របស់ប្រធានស្ថាប័ន ឬតំណាងនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
៣-ការងារផ្សេងៗ
៤-យោបល់សរុប
សូមបញ្ជាក់ថា៖ ថ្លែងបើកកិច្ចប្រជុំនេះ លោកបណ្ឌិត សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែង កោតសរសើរចំពោះលោក លោកស្រី និងមន្ត្រីអង្គភាពពាក់ព័ន្ធ ជាពិសេសគ្រូពេទ្យទាំងអស់ដែលបានសហការគ្នាជួយទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩នេះ ដោយទទួលបានលទ្ធផលល្អប្រសើរ ដោយមិនឲ្យមានអ្នកណាស្លាប់ឡើយចំពោះអ្នក ដែលបានកើតជំងឺកូវីដ១៩ ទាំង១២២រូបនេះ។លោកបន្តថា ឥឡូវក្នុងចំណោម១២២នាក់នេះ បានជាសះស្បើយបាន១២១នាក់ហើយ នៅតែ១នាក់ទៀតនោះទេ ដែលកំពុងសម្រាកព្យាបាលបានជំងឺនៅមន្ទីរ ពេទ្យមិត្តភាព ខ្មែរ សូវៀតដែលមិនទាន់បានជាសះស្បើយនៅឡើយ។
ដោយឡែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះថា៖ តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោកគឺបានកេីនជាង៤លាននាក់។ នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។

សម្តេចបន្តថា៖ ចំពោះនៅប្រទេសយេីងវិញ​ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បេីយបានច្រេីន​ ហេីយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព​ជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ​ ឬទឹកអាល់កុល​ ឬចឹលសម្លាប់មេរោគ​ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយេីងទៅគេ​ និងពីគេមកយេីង​ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។ ត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖សុខ ខេមរា


ចែករំលែក៖