ព័ត៌មានទាន់ហេតុការណ៍៖

ងាប់ទៀតហេីយ​ កូន​សត្វ​ផ្សោត​ញី​មួយ​ក្បាល ទើបនឹង​កើត​បាន​ប្រហែល​១០​ថ្ងៃ ត្រូវ​ប្រទះឃើញ​ងាប់​ ក្បែរព្រំដែនឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង​ ៖ កូន​សត្វ​ផ្សោត​ញី​មួយ​ក្បាលមន្ត្រីជលផលអះអាងថាទើបនឹង​កើត បាន​ប្រហែល​១០​ថ្ងៃ ត្រូវ​ឆ្មាំ​ទន្លេ ប្រទះឃើញ​ងាប់​អណ្តែត​ទឹកទន្លេ​មេគង្គ នៅ​អន្លុង​ឈើទាល ស្ថិតនៅ​ភូមិ​ព្រះ​រំកិល ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១១ ឧសភា ២០២០​។​

​រហូតមក​ទល់នឹង​ថ្ងៃទី​១២ ខែឧសភា​នេះ មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ នៅឡើយ​ទេ ហើយ​កូន​ផ្សោត​នេះ ត្រូវបាន​ដឹកយក​ទៅធ្វើ​កោសល្យវិច័យ នៅ​ជំនាញ​ជលផល​ថ្នាក់ជាតិនៅឯ​ខេត្តក្រចេះ​៕ហេង សូរិយា


ចែករំលែក៖