ខេត្តស្ទឹងត្រែង ៖ កូនសត្វផ្សោតញីមួយក្បាលមន្ត្រីជលផលអះអាងថាទើបនឹងកើត បានប្រហែល១០ថ្ងៃ ត្រូវឆ្មាំទន្លេ ប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គ នៅអន្លុងឈើទាល ស្ថិតនៅភូមិព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ឧសភា ២០២០។
រហូតមកទល់នឹងថ្ងៃទី១២ ខែឧសភានេះ មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ នៅឡើយទេ ហើយកូនផ្សោតនេះ ត្រូវបានដឹកយកទៅធ្វើកោសល្យវិច័យ នៅជំនាញជលផលថ្នាក់ជាតិនៅឯខេត្តក្រចេះ៕ហេង សូរិយា