កម្លាំងជើងទឹកអុីរ៉ង់ បានច្រានចោល ការបាញ់ច្រឡំទៅលើនាវាចម្បំាង Lonarak កាលពីថ្ងៃអាទិត្យកន្លងមក បណ្តាលឲ្យទាហាន១៩នាក់ស្លាប់និង១៥នាក់រងរបួស ។ នៅពេលនេះសារព័ត៌មាន បានផ្សាយថា អាមេរិកនៅពីក្រោយហេតុការណ៍ខាងលើ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអុីរ៉ង់ លោក Shaheen Taqi Khani បានបញ្ជាក់ថា ការដែលទាហាន អុីរ៉ង់ តម្រង់មីស៊ីលទៅលើនាវាចម្បាំង គឺជារឿងមិនពិត ។ មេបញ្ជាការ កងទ័ពអុីរ៉ង់ ឧត្តមសេនីយ៍ Abdul Rahim Mousavi បានបញ្ជាក់ថា គោលដៅនៃការបាញ់មីស៊ីល សំដៅទៅលើនាវាចម្បាំង Konarak របស់កម្លាំងទាហានជើងទឹក គឺតាមរយៈសង្គ្រាមអេឡិចត្រូនិក របស់សត្រូវក្នុងនោះមានជាប់ពាក់ព័ន្ធនឹងអាមេរិក។ ចំណែកប្រធានាធិបតី អុីរ៉ង់ ក៏បានប្រកាសដូចគ្នានោះដែរ។
សារព័ត៌មានអុីរ៉ង់បានផ្សាយថា អ្នកដែលវាយប្រហារទៅលើនាវា Kornarak របស់អុីរ៉ង់ គឺជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់ប្រធានាធិបតីដូណាល់ ត្រាំ កាលពីកន្លះខែមុន ដោយបានបញ្ជាក់ថា អាមេរិកនិឹងបាញ់កម្ទេចនាវារបស់អុីរ៉ង់ដែលគំរាមកំហែងដល់ទាហានអាមេរិកនៅតំបន់ឈូងសមុទ្រ។
កាលពីថ្ងៃទី១២ ខែឧសភា មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ali Khamenei បានបញ្ជាឲ្យបើកការស្រាវជ្រាវជាបន្ទាន់ពីហេតុការណ៍ខាងលើ ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះកើតឡើងពេលក្រោយ។
ការបាញ់ប្រហារច្រឡំនាពេលកន្លងមក ត្រូវបានអុីរ៉ង់ចាត់ទុកថាជាលទ្ធផលនៃការវាយប្រហារ បណ្តាញអេឡិចត្រូនិករបស់អុីរ៉ង់ធ្វើឲ្យខុសគោលដៅដែលត្រូវបាញ់ប្រហារ។ សកម្មភាពនេះដូចទៅនឹងការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន ក៏ជាស្នាដៃរបស់អាមេរិកធ្វើឲ្យទាហានអុីរ៉ង់កំណត់គោលដៅខុស៕
ដោយ៖ធី រីណា