ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រគល់ចាប៉ីដងវែង ជូនអ្នកចាប៉ីពីររូបគឺ លោក សុវណ្ណ ពាងពីរ រស់នៅក្នុងភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលធ្លាប់ជាជ័យលាភីចាប៉ីលេខ ១ ក្នុងឆ្នាំ២០១៥ និងលោក ជ័យ សូដា រស់នៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ជ័យលាភីចាប៉ីលេខ ៥ ក្នុងឆ្នាំ ២០១៧ ដើម្បីយកទៅបង្ហាត់បង្ហាញបន្តចំណេះ ដឹងចាប៉ីដល់យុវជននៅភូមិ ស្រុករបស់លោក។
នៅក្នុងឱកាសនោះ លោក ក៏បានសំដែងនូវអំណរគុណដល់លោកទាំងពីរ ក៏ដូចជាអ្នកចាប៉ីទាំងអស់ដែលរមែងតែងលះបង់អស់ពីកម្លាំង កាយចិត្ត ដើម្បីផ្សព្វផ្សាយលើកតម្កើងសិល្បៈចាប៉ីដងវែងផងដែរ៕ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ