ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងរួមជាមួយសម្ភារត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ផ្ទះមួយខ្នងរួមជាមួយប្រាក់និងសម្ភារផ្សេងៗទៀតបានរងនូវការឆាបឆេះអស់គ្មានសល់កាលពីថ្ងៃព្រហស្បតិ៍៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទី ស្ថិតនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ដែល

 ម្ចាស់ផ្ទះ​ឈ្មោះ​ ជៀវ វុទ្ធី ភេទ​ប្រុស​ អាយុ​ ៣២ឆ្នាំ មុខរបរ កសិករ និងប្រពន្ធឈ្មោះថានឹង  អុីមលី ​អាយុ ៣០ឆ្នាំ ។

 ពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ បានចុះជួយធ្វើអន្តរាគមន៍ពន្លត់មិនឲ្យមានការរាលឆ្លងដល់ផ្ទះអ្នកជិតខាងទៀត ដោយប្រេី​ប្រាស់រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ក្រុមហ៊ុនអូរស្មាច់រីសត ១ គ្រឿង ប្រើប្រាស់ទឹកអស់ ១ ស៊ីទែន និងទឹកពាងរបស់ប្រជាពលរដ្ឋជិតខាងមួយចំនួន ។

   ចំពោះការខូចខាតរួមមាន ៖ ផ្ទះតៀម១ ខ្នង ទំហំ ៨ម × ១២ម ធ្វើពីឈើ បាំងជញ្ជាំងស័ង្កសី ប្រក់ហ្វុីប្រូសុីម៉ងត៍ ចាក់សាបក្រោម (ឆេះប្រហែល ៤០%), ប្រាក់ចំនួន ១,៥០០,០០០ រៀល និង របស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។

  មូលហេតុ ៖ ដុតធូបសែនក្នុងផ្ទះ ហើយទុកចោលបណ្ដាលឱ្យរាលឆេះតែម្តង។

 ករណីខាងលើនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ៕ ប៉ែន នួន


ចែករំលែក៖