ខេត្តស្វាយរៀង៖ កាលពីថ្ងៃសុក្រ ៩រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិឹងថ្ងៃទី ១៥ ខែ ឧសភា គ.ស ២០២០ លោកវេជ្ជបណ្ឌិត ហាស់ សំអឿន គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យព្រះកេតុ មាលា ប្រចាំការ ជាអនុប្រធានមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម នៅឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បាននាំយកថ្នាំពេទ្យជាអំណោយតាមរយៈក្រុមហ៊ុនថ្នាំពេទ្យ ជួយឧបត្ថម្ភដល់មណ្ឌលសុខភាព សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយទឹកចិត្តមនុស្សធម៌ ។ ឱសថទាំងនេះទោះបីមិនច្រេីនណាស់ណាក្តី ក៏ប៉ុន្តែជាកាយវិការនិងទឹកចិត្ត មួយរបស់ជនរួមឈាមដែលតែងតែបេះពីមាត់រំលែកពីក អនុវត្តនូវវប្បធម៌ ចែករំលែក ជួយគ្នាក្នុងគ្រាក្រលំបាក ផ្តល់ជូនមណ្ដសុខភាពឃុំទួលស្តី ។ សូមអរគុណក្រុមហ៊ុន ដែលជួយឧបត្ថម្ភ មណ្ឌលសុខភាពយើងខ្ញុំ និងសូមជូនពរឱ្យរកទទួលទានមានបាន ជោគជ័យលេីអាជីវកម្មប្រចាំថ្ងៃរបស់ខ្លួនផងដែរ ៕ សុខដុម
រឿងទាក់ទង
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាកម្ពុជាសម្រេចចិត្តដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួច?
10 mins ago
អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ
12 mins ago
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A
2 hours ago
បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្កាន់ដៃរបងព្រលានយន្តហោះក្រឡាប់ផ្ងារជេីង
3 hours ago