ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកសន្លប់ស្ដូកស្ដឹងនៅលើឡំប្រឺតាមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ខែឧសភាឆ្នាំ ២០២០ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុម:(ហៅមន្ទីរពេទ្យលោកសង្ឃ)តាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការប្រភពពីប្រជាលពលរដ្ឋនៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ1HL-7949 បានដឹកស្ត្រីម្នាក់ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានឈប់ដើម្បីឲ្យស្ត្រីដែលជិះចុះទិញទឹកក្រឡុក។ បន្ទាប់ពីទិញទឹកក្រឡុករួចហើយបុរសជាម្ចាស់ឡំប្រឺតាបានដឹកស្ត្រីខាងលើបន្តដំណើរទៅមុខទៀតរហូតមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកចោមរោមមើលបុរសដែលជាអ្នកបើកឡំប្រឺតាបានដេកហៀរទឹកមាត់ហូរទឹកភ្នែកនិងសន្លប់ស្តូកស្តឹង។ពេលឃើញដូច្នេះប្រជាពលរដ្ឋបាននាំគ្នាទិញភេសជ្ជៈខារ៉ាបាវឲ្យគាត់ផឹកអស់មួយកំប៉ុងក៏បានដឹងខ្លួនឡើងវិញប៉ុន្តែបន្តិចក្រោយមកស្រាប់តែជនរងគ្រោះសន្លប់ស្តូកស្តឹងបន្តទៀតទើបបងប្អូនប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុក៏បានសួរនាំរួចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ។ចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕ដោយ ៖ សុខាសែនជ័យ