ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងជិះរថយន្តស៊េរីទំនើប ផ្ទុះអាវុធ១គ្រាប់ក្បែរលីហួរ ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ មានករណីផ្ទុះអាវុធចំនួន១គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច​ រួមទាំងអ្នកសារព័ត៌មាន​ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្បែរភ្លើងស្តុបនាងគង្ហីង ស្ថិតក្នុងសង្កាត់ អូរឫស្សី២ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ។ 

    យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានប្រចាំគោលដៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងមានរថយន្តម៉ាក តូយ៉ូតា ឡង់គ្រីស័រ ពណ៌ស ស៊េរីទំនើប១គ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ ពេលមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តបង្កបានបើកកញ្ចក់រថយន្តរួចកាន់កាំភ្លើងខ្លីបាញ់១គ្រាប់ឡើងលើ ហើយក៏បានបន្តបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។ 

    ប្រភពដដែលបានបន្តទៀតថា ជនបង្កគេមិនបានស្គាល់អត្តសញ្ញាណទេ មិនដឹងថាជាមនុស្សប្រុស ឬស្រី និងជាជនជាតិអ្វីនោះឡើយ។​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅរកសំបកកាទុស្ស ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖