ឆ្លងចរន្តអគ្គិសនីផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះខូចខាតទាំងស្រុងនិង២ខ្នងទៀតរងការប៉ះពាល់បន្តិចបន្តួច ចែករំលែក៖កណ្ដាល៖ផ្ទះប្រជាពលរដ្ឋ១ខ្នងឆេះខូចខាតទាំងស្រុង និង២ខ្នងដែលនៅជាប់គ្នាទៀតទទួលការខូចខាតបន្តិចបន្តួច ដោយសារឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម៉ោង៨និង៣០នាទីព្រឹក នៅភូមិអរិយក្សត្រ. ឃុំអរិយក្សត្រ. ស្រុកល្វាឯម. ខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ផ្ទះដែលដែលត្រូវឆេះមានទំហ៊ំទទឹង៧ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តា ឈើលើ ក្រោមថ្ម. ជារបស់ឈ្មោះ ស៊ឹម សន ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ រី សារឹម អាយុ៥៥ឆ្នាំ។ ចំណែកទ្រព្យសម្បត្តិដែលបាត់បង់មាន: ប្រាក់ដុល្លារអស់៥០០០ដុល្លារ,ប្រាក់រៀល៨០០០.០០០រៀល,មាស៥ដំឡឹង,ម៉ូតូ ម៉ាកសង់ ០២គ្រឿង និងឯកសារផ្ទាល់ខ្លួន ជាច្រើន រួមសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះទៀតផងដែរ។ ដោយឡែកផ្ទះ២ខ្នងដែលនៅជិតគ្នានោះ ពុំទទួលរងការខូចខាតធ្ងន់ធ្ងនរនោះទេ គឺរងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ៕ តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា មូលហេតុនាំឲ្យឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី (ទុសេខ្សែភ្លើង )ឆេះពីខាងលើផ្ទះមកមុន៕ស្អាង ជ័យ ចែករំលែក៖ 2020-05-21 sopha kol