ភ្នំពេញ៖ រថយន្តយីឌុបមួយគ្រឿងបេីកលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តស្តារិចហើយរុញទៅបុកកង់បីឥណ្ឌារួចបន្តទៅបុករថយន្តហាឡេនឌ័របណ្តាលឱ្យរងការខូចខាតយ៉ាងដំណំខណៈដែលរថយន្តខាងមុខបន្ថយល្បឿនព្រោះមានរថយន្តបើកឆ្លងផ្លូវ។
ហេតុការណ៍នេះបានកេីតឡេីងកាលីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ៖
មុនពេលកេីតហេតុ គេបានឃើញរថយន្តហាយឡេនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AB-1219 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនដោយសារមានរថយន្តនៅខាងមុខកំពុងបើកឆ្លងផ្លូវ ស្របពេលនោះក៏មានឡំប្រឺតានិងរថយន្តស្តារិចដែលពាក់ស្លាកលេខ ភ្នំពេញ 2AN-9527 បានបន្ថយល្បឿនឈប់ដូចគ្នា ពេលនោះមានរថយន្តប្រភេទយីឌុបធុនធំពាក់ស្លាកលេខភ្នំពេញ 3E-4398 មកពីក្រោយជាន់ហ្រ្វ័ងមិនជាប់ក៏ជ្រុលទៅបុករុញបណ្តាលឲ្យខូចខាតទាំង៤គ្រឿងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែងយកភាគីទាំងអស់ដាក់អែបខាងដើម្បីធ្វើការសម្របសម្រួលគ្នា៕ដោយ សុខាសែនជ័យ