ខេត្តពោធិ៍សាត់៖ មន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលបាកាន និងកងកម្លាំងប្រដាប់អាវុធសឹករងខេត្ត សហការគ្នាចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទដែលដាក់សម្រាស់ធ្វើឲ្យត្រីកុំ ដើម្បីដឹកជញ្ជូនយកទៅដាក់កន្លែងអភិរក្សជលផល ។
ករណីបង្រ្កាបបទល្មើសនេសាទខាងលើ នេះបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខក្បាលជ្រោយស្វា ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
មន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផលបាកានបានប្រាប់ថា លទ្ធផល បង្រ្កាប(រុះរើ)សម្រាស់ធ្វើឲ្យត្រីកុំ ទំហំ ចំនួន ២៥ម៉ែត្រ គុណនឹង២៥ម៉ែត្រ ចំណែកក្រុមជនប្រព្រិឹត្តបានគេចខ្លួនបាត់អស់ ។
ប្រភពពីមន្រ្តីដដែលបន្តទៀតថា មែកឈើ(សម្រាស់)ត្រូវកម្លាំងបង្រ្កាបខាងលើ ដឹកជញ្ជូនយកទៅបោះបង្គោលជ្រំក្នុងកន្លែងអភិរក្សជលផលដីរនាតបានទំហំ៣៥ម៉ែត្រ គុណនឹង៣៥ម៉ែត្រ ដើម្បីការពារមេពូជត្រីពងកូននារដូវបិទនេសាទខាងមុខ ចំណែកឯជនប្រព្រិឹត្តសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ៕ ដោយ៖ បុឹម ពិន