ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តនិងជីវភាពក្រីក្រចង.កក្រោមដើមជ្រៃទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់តូចចិត្តនិងជីវភាពក្រីក្របានដាច់ចិត្តចង.កសម្លាប់ខ្លួនក្រោមដើមជ្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្របង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ខែ ឧសភាឆ្នាំ ២០២០នៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសគិតខ្លីមានឈ្មោះ ឈឹម សារិ អាយុ៣៤ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិតាប៉ោឃុំសំឡីស្រុកកំពង់រោទ៍។

ក្រោយពីទទួលបានព័ត៏មានថាមានមនុស្សស្លាប់ដោយចង.កសមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបានមកពិនិត្យសពដោយសន្និដ្ឋានថាស្លាប់ចង.កនឹងកន្សែង ពោះគោនិងដើមជ្រៃប្រាកដមែនមិនមានអ្វីដែលសង្ស័យជារឿងឃាតកម្មនោះទេ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចទាំងក្ដុកក្ដួលថាកូនប្រុសគាត់ស្លូតណាស់និងរាក់ទាក់និងអ្នកភូមិប៉ុន្តែរយះពេល២ទៅ៣ថ្ងៃមុនកូនគាត់មិននិយាយស្ដីដូចសព្វដងនិងតែងតែនិយាយតូចចិត្តនិងវាសនាខ្លួនឯងក្រីក្រខុសពីគេ។

បច្ចុប្បន្នសពត្រូវសមត្ថកិច្ចនគរបាលស្រុកបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន

 


ចែករំលែក៖