ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃនេះកម្ពុជា ពុំបានរកឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី នោះឡើយ គិតត្រឹមម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។
តាមទិន្ន័យមានអ្នកឆ្លងសរុប មានចំនួន១២៤នាក់ , អ្នកជាសះស្បើយចំនួន ១២២នាក់ , អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២នាក់ ក្នុងមានស្រី១ ប្រុស១ , និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
សូមបងប្អូនជនរួមជាតិមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ សម្អាតអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល ជែល ខណៈយើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩ មិនអាចភ្លេចយើងបានឡើយ។ ពិសេសរលកទី២ នៃការរាតត្បាតការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នោះ៕ ដើម្បីឆ្លើយតបទៅនឹងសំណួរជាច្រើនពីសាធារណជន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ នៅថ្ងៃអាទិត្យ ០៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពអនុញ្ញាតជម្រាបជូនបងប្អូនសាធារណជនទាំងអស់ ឲ្យបានជ្រាបពីលទ្ធផលនៃការស្រាវជ្រាវគិតត្រឹមព្រឹកថ្ងៃនេះ ពាក់ព័ន្ធទៅនឹងរកណីស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (គាត់មានស្ថានភាពធម្មតា)។ សូមជូនសេចក្តីព័ត៌មាន តាមរយៈ អត្ថបទខាងក្រោមនេះ ៖